[:en]ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt ដោយបានពិភាក្សាលើស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជាអាមរិក។
ក្រោយពីជំនួបជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋសភា លោក William Heidt បានលើកឡើងថាលោកបានជជែកជាមួយលោក កឹម សុខា ពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងពិភាក្សាពីស្ថានភាពនយោបាយកម្ពុជាដែលលោកចាត់ទុកថាមានដំណើរការប្រព្រឹត្តទៅបានដោយល្អ។លោកលើកឡើងដូច្នេះដោយលោកសំអាងថាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចុះផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅតាមមូលដ្ឋានបានដូចគ្នា។
លោកបន្ថែមថា៖ “យើងបានពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ…និងពីស្ថានភាពនយោបាយរបស់កម្ពុជា ខ្ញុំមានសេចក្តីរីករាយនៅពេលដែលឃើញគណបក្សទាំងពីរបានចុះទៅតាមបណ្តាខេត្តនានាដូចគ្នា ដែលនេះជាការវិវត្តបែបវិជ្ជមានមួយ”។
ទោះយ៉ាងណាលោក William Heidt បដិសេធមិនធ្វើអត្ថាធិប្បាយទៅនឹងសំណួរថាតើមានការពិភាក្សាពីសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនិងករណីលោក សម រង្ស៊ី។
លោក កឹម សុខា និយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានថាជំនួបនេះ“បានលទ្ធផលល្អនិងជាសេចក្តីសង្ឃឹមសម្រាប់ជាតិនិងប្រជាពលរដ្ឋខ្មែរយើង”។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បានឲ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបនេះមិនបានលើកយកករណីលោក សម រង្ស៊ី និងករណីសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំមកពិភាក្សានោះទេ។ លោកថាជំនួបនេះគឺពិភាក្សាពីការងាររបស់ក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា និងពិភាក្សាពីទំនាក់ទំនងប្រទេសទាំងពីរ។
លោកបន្ថែមថា៖ “ខាងឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគាត់បញ្ជាក់ពីគោលជំហរអាមេរិកចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍ កសាងទំនុកទុកចិត្តជាមួយនឹងប្រជាពលរដ្ឋខ្មែរដើម្បីបោះជំហានជាវិជ្ជមានទៅមុខទៀតទាំងខាងជាមួយរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សក្រៅរដ្ឋាភិបាលដែរបាទ”៕[:kh]ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt ដោយបានពិភាក្សាលើស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជាអាមរិក។
ក្រោយពីជំនួបជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋសភា លោក William Heidt បានលើកឡើងថាលោកបានជជែកជាមួយលោក កឹម សុខា ពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងពិភាក្សាពីស្ថានភាពនយោបាយកម្ពុជាដែលលោកចាត់ទុកថាមានដំណើរការប្រព្រឹត្តទៅបានដោយល្អ។ លោកលើកឡើងដូច្នេះដោយលោកសំអាងថាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចុះផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅតាមមូលដ្ឋានបានដូចគ្នា។
លោកបន្ថែមថា៖ “យើងបានពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ…និងពីស្ថានភាពនយោបាយរបស់កម្ពុជា ខ្ញុំមានសេចក្តីរីករាយនៅពេលដែលឃើញគណបក្សទាំងពីរបានចុះទៅតាមបណ្តាខេត្តនានាដូចគ្នា ដែលនេះជាការវិវត្តបែបវិជ្ជមានមួយ”។
ទោះយ៉ាងណាលោក William Heidt បដិសេធមិនធ្វើអត្ថាធិប្បាយទៅនឹងសំណួរថាតើមានការពិភាក្សាពីសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនិងករណីលោក សម រង្ស៊ី។
លោក កឹម សុខា និយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានថាជំនួបនេះ“បានលទ្ធផលល្អនិងជាសេចក្តីសង្ឃឹមសម្រាប់ជាតិនិងប្រជាពលរដ្ឋខ្មែរយើង”។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បានឲ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបនេះមិនបានលើកយកករណីលោក សម រង្ស៊ី និងករណីសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំមកពិភាក្សានោះទេ។ លោកថាជំនួបនេះគឺពិភាក្សាពីការងាររបស់ក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា និងពិភាក្សាពីទំនាក់ទំនងប្រទេសទាំងពីរ។
លោកបន្ថែមថា៖ “ខាងឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគាត់បញ្ជាក់ពីគោលជំហរអាមេរិកចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍ កសាងទំនុកទុកចិត្តជាមួយនឹងប្រជាពលរដ្ឋខ្មែរដើម្បីបោះជំហានជាវិជ្ជមានទៅមុខទៀតទាំងខាងជាមួយរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សក្រៅរដ្ឋាភិបាលដែរបាទ”៕[:]