ប្រធានាធិបតីហៃទី Michel Martelly បានសម្រេចលាលែងពីតំណែងនៅចុងអាណត្តិរបស់លោកចំពេលស្ថានការណ៍នយោបាយតានតឹងដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសពន្យារការបោះឆ្នោត។
បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថាមកដល់ពេលនេះប្រទេសហៃទីនៅមិនទាន់មានអ្នកស្នងតំណែងលោក Michel Martelly បាននៅឡើយ។ ប្រភពដដែលនេះបន្តថាក្រុមគណបក្សប្រឆាំងកំពុងគំរាមធ្វើការតវ៉ា ប្រឆាំងការពន្យារការបោះឆ្នោតដោយពួកគេអំពាវនាវឲ្យមានមេដឹកនាំថ្មីមួយកើតចេញពីការបោះឆ្នោត។
លោក Michel Martelly ត្រូវបានរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះបានហាមបន្តស្វែងរកការកាន់អំណាចមួយអាណត្តិ ទៀតដែលអ្នកសង្កេតការណ៍មើលឃើញថាជាការបើកផ្លូវឱ្យសហជីវិនរបស់លោកគឺ Jovenel Moise ឈ្នះឆ្នោតជុំទី១កាលពីខែវិច្ឆិកាអាចនឹងឡើងកាន់តំណែងដោយមិនចាំបាច់ឆ្លងកាត់បោះឆ្នោតជុំទី២។
មេដឹកនាំបក្សប្រឆាំងលោក Jude Celestin និយាយថាគឺជាលិ្បចរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលមិនចង់រៀបចំឱ្យមានការបោះឆ្នោតជុំទី២៕
ប្រភព: BBC