មេដឹកនាំសហគមន៍ខ្លាតាមីលនៃប្រទេសស្រីលង្កាបានស្នើអង្កការសហប្រជាជាតិជួយស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិអំឡុងប្រទេសអាស៊ីខាងត្បូងមួយនេះផ្ទុះសង្រ្គាមស៊ីវិលជិត៣ទសវត្ស។
ប្រទេសស្រីលង្កាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្សដោយបានបិទបញ្ចប់នៅឆ្នាំ២០០៩តាមរយៈការលុកលុយរបស់កងទ័ពរដ្ឋាភិបាលកាន់កាប់តំបន់ខ្លាតាមីលនៅភាគខាងជើងប្រទេសដោយបានបន្សល់ទុកមនុស្ស បាត់ខ្លួនជាង៤០០០នាក់និង១០០,០០០នាក់ស្លាប់។
តាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy ការស្នើរបស់នាយករដ្ឋមន្ត្រីតំបន់ Jaffna នៃសហគកមន៍ខ្លាតាមិលស្រីលង្កាគឺលោក C.V. Wigneswaran ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោក Zeid Raad al-Hussein តំណាងអង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅក្រុងកូឡាំបូនៅថ្ងៃនេះ។
ប្រភពដដែលនេះបានឱ្យដឹងថាតំណាងអង្គការសហប្រជាជាតិបាននិយាយថាទស្សនកិច្ចរបស់លោកគឺត្រូវពិនិត្យឡើងវិញការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលករណីបង្កើតសាលាក្ដីពិសេសមួយក្នុងសំនុំរឿងនេះ៕
ប្រភព: Irrawaddy