អតីតអ្នកបើករថយន្តក្រុងតវ៉ាមុខតុលាការបន្ទាប់ពីនគរបាលមិនទទួលពាក្យបណ្តឹង​

អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល (រូបថតពី៖ CLC Cambodia)

ក្រុមអតីតអ្នកបើករថយន្តក្រុងក្រុមហ៊ុនកាពីតូលតំណាងសហជីពនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រមាណ​២០០នាក់ បានជួបជុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០១៦នេះឲ្យដោះលែងអ្នកតវ៉ាដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០១៦។

ការតវ៉ានៅមុខតុលាការនេះគឺបន្ទាប់ពីមានអំពើហិង្សាកើតឡើងលើអតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុន​កា​ពីតូលដែលអង្គការសិទ្ធិមនុស្សបានអះអាងថាប្រព្រឹត្តិឡើងដោយសមាគមម៉ូតូឌុបម្ខាងទៀតដែលមាននិន្នាការ​គាំ​ទ្ររដ្ឋាភិបាល។

ក្រោយរងរបួសអតីតអ្នកបើករថយន្តក្រុងបានដើរក្បួនទៅកាន់ប៉ុស្តិ៍នគរបាលនិងអធិការដ្ឋាននគរបាលដើម្បីដាក់​ពាក្យបណ្តឹងអំពីអំពើហិង្សានេះ ប៉ុន្តែនគរបាលដែលនៅទីនោះបានបដិសេធមិនទទួលយកពាក្យបណ្តឹងអ្នកទាំងនោះទេ។

អង្គការសង្គមស៊ីវិលចំនួន៣៤បានថ្កោលទោសចំពោះអំពើហិង្សានេះដែលបង្ករបួសធ្ងន់និងស្រាលប្រមាណជាង២០នាក់ ហើយអង្គការទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីផ្តល់ដល់យុត្តិធម៌ដល់​ជន​រងគ្រោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាជនបង្កដែលប្រើញញូរនិងបំពង់ទីពវាយទៅលើអតីតអ្នកបើករថយន្តក្រុងនោះសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេហើយបែរទៅចាប់ខ្លួនភាគីរងគ្រោះទៅវិញ។

អតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូលនេះបានតវ៉ារាប់ខែមកហើយដើម្បីឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered