ប្រជាជនអាមេរិករស់នៅរដ្ឋ New Hampshire ត្រៀមចេញទៅបោះឆ្នោតបឋមឬគេហៅថាការបោះឆ្នោត caucuses ដែលជាការជ្រើសរើសដាច់ៗដោយឡែកពីគ្នានៃបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណៈរដ្ឋដើម្បីសម្រាំងពួកគេជាបេក្ខជនតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាមហាសេដ្ឋី Donald Trump បេក្ខជនមកពីគណបក្ស សាធារណៈរដ្ឋសង្ឃឹមថានឹងទទួលបានការគាំទ្រប្រសើរជាងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ដែលលោកចាញ់ គូប្រកួតរបស់លោកគឺសមាជិកព្រឹទ្ធសភា Ted Cruz។
ការបោះឆ្នោតនៅ Iowa មហាសេដ្ឋី Donald Trump បានចាញ់សមាជិកព្រឹទ្ធសភា Ted Cruz ដោយសំឡេង២៤ទល់២៨ភាគរយ។
ប្រភពរបស់ BBC បានឲ្យដឹងថាចំពោះបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton និង Bernie Sanders នៅតែសង្ឃឹមថាបានសំឡេងប្រកៀកគ្នាដូចការបោះឆ្នោតនៅរដ្ឋ Iowa។ ការបោះឆ្នោតនៅរដ្ឋនេះគឺលោកស្រី Clinton ឈ្នះសមាជិកព្រឹទ្ធសភា Sanders តែមួយភាគរយប៉ុណ្ណោះគឺ៥០ភាគរយទល់នឹង៤៩ភាគរយនិង១ភាគរយទៀតបានទៅលើបេក្ខជនទី៣។
សហរដ្ឋអាមេរិកមាន៥២រដ្ឋ។ ការបោះឆ្នោតបឋមត្រូវឆ្លងកាត់ទាំង៥០រដ្ឋនេះទើបដឹងថាបេក្ខជនណាមួយនឹង ក្លាយជាបេក្ខជនផ្លូវការសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ ប៉ុន្តែមានការលើកលែង បើបេក្ខជនភាគច្រើនស័គ្រចិត្តលាលែងឬបោះបង់ចោលការប្រកួតគឺបេក្ខជនម្នាក់គត់នឹងក្លាយជាបេក្ខជន សម្រាប់បេក្ខជនតំណែងប្រធានាធិបតី។ ការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាគឺជាការជ្រើសរើសប្រធានាធិបតីអាមេរិកលើកទី៤៥៕
ប្រភព: BBC