ពួកមន្ដ្រីភូមានិយាយថាឈ្មោះតំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៃប្រទេសភូមានឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃ១៧មីនាដែលជាការកំណត់ពេលវេលានៃការផ្ទេរអំណាចពីរដ្ឋាភិបាលគ្រប់គ្រងដោយពួកយោធាទៅរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។
ប្រធានសភាលោក Mann Win Khaing Than បានប្រកាសថាទាំងសភាជាន់ទាបនិងជាន់ខ្ពស់រួមទាំងពួកយោធានឹងត្រូវជ្រើសរើសបេក្ខជន៣រូបសំរាប់តំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៅថ្ងៃ១៧មីនាហើយដាក់ឲ្យសភាអនុម័តនៅថ្ងៃនោះ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវរារាំងពីការឈរឈ្មោះបេក្ខជនប្រធានាធិបតីនៅពេលនេះមានសញ្ញាជាច្រើនឲ្យដឹងថាលោកស្រីនឹងមានឈ្មោះសម្រាប់តំណែងប្រធានាធិបតីគឺបន្ទាប់ពីលោកស្រីបានជួបចរចាជាមួយពួកយោធាដើម្បីព្យួរមាត្រា៥៩នៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រីធ្វើជាប្រធានាធិបតី ។
សភាជាន់ខ្ពស់និងទាបនៃប្រទេសភូមាមានចំនួន៦៦៤រូបហើយក្នុងនោះពួកយោធាមាន២៥%។
យោងតាមរដ្ឋធម្មនុញ្ញបេក្ខជនណាមួយដែលទទួលបានសំលេងច្រើនជាងគេក្នុងចំណោម៣នាក់នោះនឹងក្លាយជាប្រធានាធិបតីហើយពីនាក់ទៀតជាអនុប្រធានាធិបតី។ តំណែងប្រធានាធិបតីនេះនឹងត្រូវប្រកាសឲ្យដឹងជាផ្លូវការរហូតដល់ថ្ងៃ៣១មីនាហើយអ្នកស្នងតំណែងនឹងចូលកាន់តំណែងនៅថ្ងៃ១មេសា៕
ប្រភព: AP