អ្នកនាំពាក្យក្រសួងការបរទេសថៃបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅពាក់កណ្ដាលខែកុម្ភៈនេះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ សេក វ៉ានណាមេធី (Sek Wannamethee) បាននិយាយថាមេដឹកនាំអាស៊ានដែលទៅប្រជុំនៅអាមេរិកនោះធ្វើឡើងតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក អូបាម៉ា។
កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីលោក អូបាម៉ា បានដាក់ផែនការនេះតាំងពីខែវិច្ឆិកាឆ្នាំ២០១៥ដែលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅក្រុមកូឡាឡាំពួរ។
អ្នកនាំពាក្យ សេក វ៉ានណាមេធី ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មាន Thai The Nation បានឲ្យដឹងថាកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការបង្កើនទំនាក់ទំនងនិងយុទ្ធសាស្ដ្រពង្រឹងដៃគូប្រទេសជិតខាង។
លោកបាននិយាយថាលោកនាយករដ្ឋមន្ដ្រីថៃនឹងផ្ដោតសំខាន់ទៅលើសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចការអភិវឌ្ឍន៍និងបញ្ហាសន្ដិសុខពិភពលោកមួយចំនួនទៀត៕
ប្រភពៈ Thai The Nation