អាមេរិកយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាជាមួយថៃតែនៅតែទទូចឱ្យថៃរៀបចំការបោះឆ្នោតឡើងវិញ​

កងទ័បអាមេរិក(រូបភាពពី EPA)

សហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាលើកដំបូងជាមួយថៃចាប់តាំងពីពួកយោធាឡើងកាន់តំណែងខណៈក្រុងវ៉ាស៊ីនតោនទទួចជាថ្មីម្ដងទៀតឲ្យរាជាណាចក្រនេះរៀបចំប្រទេសដើម្បីឆ្ពោះទៅរកការបោះ​ឆ្នោតមួយប្រកបដោយប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាសមយុទ្ធនេះមានទ័ពអាមេរិកចូលរួម៣៦០០នាក់មានរយៈពេល ៦ថ្ងៃដោយសំដៅពង្រឹងយុទ្ធសាស្ត្រការពារសន្តិសុខតំបន់។

តែនៅពេលជាមួយគ្នានេះ AFP បានរាយការណ៍ថាអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងបាងកកលោក Glyn T.Davies ទោះជាលោកថ្លែងពីសារៈសំខាន់នៃការធ្វើសមុទ្ធនេះក៏ដោយតែលោកឆ្លៀតទទូចឱ្យថៃត្រូវរៀបចំការបោះឆ្នោត តាមការកំណត់។

ទីក្រុងវ៉ាស៊ីនតោនបានដាក់គំនាបផ្នែកកងទ័ពទៅលើទីក្រុងបាងកកចាប់តាំងពីរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាដែលបានធ្វើរដ្ឋប្រហារដើម្បីឡើងកាន់អំណាចនៅខែឧសភាឆ្នាំ​២០១៤។

ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបានថ្លែងថាលោកសាទរការស្ដាទំនាក់ទំនងយោធាជាមួយប្រទេសថៃឡើងវិញតែលោកទទួចថារាជាណាចក្រនេះត្រូវតែប្រញាប់ស្ដារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យ។

ថ្លែងក្នុងពិធីបើកសមយុទ្ធថៃសហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានអះអាងថាប្រទេសថៃកំពុងតែធ្វើដំណើរឆ្ពោះទៅរករដ្ឋាភិបាលមួយដែលត្រូវកើតចេញតាមរយៈការបោះឆ្នោត។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ទោះជាលោកថ្លែងពីយុទ្ធសាស្ត្រនៃការសមយុទ្ធនេះក៏ដោយតែលោកបានអះអាងថានៅខែកក្កដាឆ្នាំ២០១៧លោកនឹងបើកឲ្យមានការបោះឆ្នោតហើយសន្យាថាការបោះឆ្នោតនៅពេលនោះប្រកបដោយភាពត្រឹមត្រូវនឹងបើកជំហរ៕

ប្រភពៈ AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered