បុរសម្នាក់ចេញមុខសុំទោសលោកស្រី អ៊ុង សានស៊ូជី ករណីគំរាមសម្លាប់លោកស្រី​

លោកស្រី អ៊ុង សានស៊ូជី (រូបភាពពី Mizzima)

បុរសម្នាក់ដែលគំរាមសំលាប់លោកស្រី អ៊ុង សានស៊ូជី តាមរយៈហ្វេសប៊ុកបានចេញមុខមកសុំទោសដោយផ្តាល់នៅស្នាក់ការគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅទីក្រុងYangon។

មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណបក្សរបស់លោកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថាបុរសនេះឈ្មោះ Ye Lwin Myint រួមនឹងឪពុកម្ដាយរបស់គាត់បានធ្វើដំណើរមកកាន់ស្នាក់ការគណបក្សរបស់លោកស្រីនៅទីក្រុង Yangon ដោយបាននិយាយសុំទោសលោកស្រី អ៊ុង សានស៊ូជី កុំប្រកែប្រកាន់ខ្លួនហើយថាការគំរាមកំហែងនេះគឺជាការគិតខុសនិងពោរពេញដោយការខ្វះឧត្តមគតិ។

សាររបស់បុរសនេះដែលសរសេរលើហ្វេសប៊ុករបស់ខ្លួនបានរៀបរាប់ដូចនេះថា៖ «ប្រសិនបើមាត្រាមួយនៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រី អ៊ុង សានស៊ូជី ក្លាយជាប្រធានាធិបតីហើយត្រូវបានព្យួរចោលនោះគឺខ្ញុំមិនសុខចិត្តនោះទេ។ ខ្ញុំនឹងប្រើអាវុធដើម្បីសំលាប់លោកស្រី»។

សារព័ត៌មានភូមាមីហ្ស៊ីម៉ាបានរាយការណ៍ថាការសុំទោសរបស់បុរសនេះគឺធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់នៃគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បាននិយាយថាពួកគេនឹងប្រមូលភស្តុតាងនិងព័ត៌មានមួយចំនួនដើម្បីប្ដឹងចោទបុរសនេះតាមផ្លូវច្បាប់តែក្រោយមកព័ត៌មាននេះបានស្ងប់ស្ងាត់ហើយបុរសនោះបានចេញមុខមកសុំទោស៕

ប្រភព: Mizzima News

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ