អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលស្រីលង្កាព្រមព្រៀងគ្នាមួយជំហានក្នុងការបង្កើតសាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមដើម្បីកាត់ទោសជនឧក្រិដ្ឋដែលពាក់ព័ន្ធនិងសង្គ្រាមស៊ីវិលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការព្រមព្រៀងគ្នានេះធ្វើឡើងរវាងតំណាងអង្គការសហប្រជាជាតិលោក Zeid Raád Al Hussein និងតំណាងរដ្ឋាភិបាលស្រីលង្កាដែលបានធ្វើឡើងនៅទីក្រុងកូឡំបូកាលពីថ្ងៃម្សិលមិញ។
តំណាងរបស់អង្គការសហប្រជាជាតិរូបនេះបាននិយាយថាមានការងារច្រើនទៀតដែលភាគីទាំង២ត្រូវធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។
លោកបន្តថាពួកឧត្តមសេនីយ៍និងមេទ័ពឧទ្ទាមខ្លាតាមិលពួកគេសុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នាដែលចាំបាច់ត្រូវមានយុត្តិធម៌សំរាប់ជនរងគ្រោះ។
អង្គការសហប្រជាជាតិកាលពីប៉ុន្មានខែមុននេះបានចេញដំណោះស្រាយមួយដោយជំរុញឲ្យមានសាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសស្រីលង្កាហើយតម្រូវឱ្យការមានការចូលរួមរបស់ចៅក្រមអន្ដរជាតិ។
នៅក្នុងសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំដែលបានបញ្ចប់នៅឆ្នាំ២០០៩វាបានបន្សល់ទុកមនុស្សបាត់ខ្លួន៤០០០នាក់និង១០,០០០០នាក់ត្រូវបានសំលាប់ដោយការធ្វើទារុណកម្មនិងចាប់រំលោភក្នុងនោះមានកុមារផងដែរ៕
ប្រភព: AFP