រដ្ឋាភិបាលអះអាងថា ការប្រកាសឲ្យជ្រើសរើសកងកម្លាំងនគរបាលជាតិ ជាង៤ពាន់នាក់នាពេលនេះ គឺសម្រាប់បង្គ្រប់លើចំនួន កងកម្លាំងដែលរដ្ឋាភិបាលថា បានបាត់បង់រយៈពេល២ឆ្នាំ កន្លងទៅនេះ។
ការបំភ្លឺរបស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាបន់ពីមានសាព័ត៌មានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចឲ្យជ្រើសរើសកងកម្លាំងនគរបាលជាតិ ៤៥០០នាក់បន្ថែម។
លិខិតជូនដំណឹងចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបកស្រាយថា ការជ្រើសរើសកងកម្លាំងនគរបាលជាតិទាំងនោះបន្ថែម ក្រសួងនោះថា ដើម្បីបង្គ្រប់ចំនួនមន្ត្រីនគរបាលដែលបានបាត់បង់រយៈពេល២ឆ្នាំកន្លងទៅ។
ក្រសួងមហាផ្ទៃអះអាងទៀតថា ចាប់ពីដើមឆ្នាំ២០១៤ ដល់ចុង ឆ្នាំ២០១៥ បរិមាណក្របខ័ណ្ឌនគរបាលជាតិ មានការថយចុះជាង៤ពាន់នាក់(៤៥៣៦នាក់) ដូចជាអ្នកពលីជីវិត ពេលបំពេញការងារ១០នាក់ ចូលនិវត្តន៍ជិត៣០០នាក់(២៨៨០) ទទួលមរណភាពដោយជម្ងឺ ជាង៧០០នាក់(៧១៩នាក់) បណ្តេញចេញជាង៧០០នាក់(៧០២) លាឈប់ពីការងារជាង១00នាក់(១២៦) ផ្ទេរទៅបម្រើនៅក្រសួង និងស្ថាប័នផ្សេង២៣នាក់ អ្នកប្រព្រឹត្តបទល្មើសបញ្ជូនទៅតុលាការ៥៣នាក់ និងបាត់បង់សមត្ថភាពពលកម្ម និងពិការ២៣នាក់។
ក្រសួងមហាផ្ទៃបញ្ជាក់ថា ដើម្បីបំពេញកម្លាំងទាំងនោះ ឡើងវិញទើបរដ្ឋាភិបាលសម្រេចឲ្យជ្រើសរើសកម្លាំងថ្មីមកបង្គ្រប់វិញ។
យ៉ាងណាក៏ដោយ ក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ កន្លងទៅ រដ្ឋាភិបាលបានចល័តលងទ័ពចេញពីបន្ទាយ មកសហការណ៍ជាមួយ នគរបាលជាតិ ទប់ស្កាត់ចលនាតវ៉ាទាមទារប្រាក់ឈ្នួលរបស់កម្មករ និងទប់ស្កាត់ ការតវ៉ារបស់អ្នកគាំទ្របក្សសង្គ្រោះជាតិ ដែលធ្វើពហិការមិនចូលប្រជុំសភាប្រឆាំងលទ្ធផលបោះឆ្នោត។
ដែលពេលនោះមានការបង្ហូរឈាមមួយនៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ស្លាប់នៅនឹងកន្លែង និងជាង៤០នាក់ ត្រូវគេបាញ់ឲ្យរងរបួស និងជាង២០ត្រូវចាប់ខ្លួន៕