[:en]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅកាន់អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយបានកោតសរសើររូបលោកក្នុងការចងក្រងសៀវភៅទាក់ទងនឹងជម្លោះព្រំដែនកម្ពុជានិងវៀតណាម។
នៅក្នុងលិខិតចុះថ្ងៃទី៧ខែមករា ដែលលោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានសរសេរថាលោកបានទទួលសៀវភៅចំនួន១០ក្បាលដែលលោក ឆាយ សុផល បានផ្ញើមកឲ្យរូបលោកដើម្បីលោកអានស្វែងយល់។ សៀវភៅនោះមានចំណងជើងថា”សត្រូវមិត្តិភក្តិឯង ផែនដី និងផែនទីកម្ពុជាវៀតណាម(១៩៦២-២០១៥)” ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះលោកដែលបានខិតខំស្រាវជ្រាវចងក្រងសៀវភៅដ៏មានសារៈសំខាន់នេះឡើងទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ”។
លោក ឆាយ សុផល បានបង្ហោះសារលើហ្វេសប៊ុកក្រោយពីទទួលបានលិខិតនេះថា៖ “បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភឬអំណាាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងនាមពលរដ្ឋ ដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឆាយ សុផល បានដាក់សម្ពោធសៀវភៅកម្រាស់ប្រមាណ៤០០ទំព័រនោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជាវៀតណាម (១៦២៣ -២០១៥) ដែលលោកបានចងក្រង។ លោកមានប្រសាសន៍កាលនោះថាសៀវភៅនេះមានលក្ខណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោមឬដែនដីកូសាំងស៊ីនជាផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក រហូតមកដល់ឆ្នាំ២០១៥ ជម្លោះផ្ទៃក្នុងកម្ពុជាស្តីពីព្រំដែននិងផែនទីបានកើត។ លោកបន្តថាលោកបានប្រមូលឯកសារច្រើនដាក់ក្នុងសៀវភៅនេះ ដូចជាសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨២ ៨៣និង៨៥ ឲនិងសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥និងឯកសារគតិយុត្តមួយចំនួនទៀតទាក់ទងនឹងព្រំដែនកម្ពុជានិងវៀតណាម។
លោក ឆាយ សុផល បានបន្ថែមថាការចងក្រងសៀវភៅនេះ លោកបានយោងឯកសារជិត៨០ ក្នុងនោះមានសៀវភៅឯកសារចំនួន២៦ក្បាល សារព័ត៌មានចំនួន២៣និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន និងអ្នកនយោបាយមួយចំនួនដែលសកម្មខាងព្រំដែន។ លោកបញ្ជាក់បន្ថែមថាលោកក៏បានកត់ត្រាព្រឹត្តិការណ៍សំខាន់ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម ដូចជាការចុះទៅពិនិត្យមើលព្រំដែននិងការផ្ទៀងផ្ទាត់ផែនទីជាដើម។
[related-box]
លោក សុផល មានប្រសាសន៍ថា៖ “ខ្ញុំជាអ្នកសារព័ត៌មានខ្ញុំច្បិចយកមុំសំខាន់ៗ ខ្ញុំឃើញនៅក្នុងសៀវភៅមួយ ខ្ញុំឃើញចំណុចសំខាន់ល្អនៅក្នុងសៀវភៅហ្នឹង អញ្ចឹងខ្ញុំទាញយកមក។ ដល់ពេលខ្ញុំអានសៀវភៅមួយទៀត ខ្ញុំឃើញចំណុចសំខាន់។…សៀវភៅមួយក្បាលនេះគឺស្លចេញពីឯកសារជាច្រើន។ មានចំណុចថ្មីច្រើននៅក្នុងសៀវភៅនេះ”។
បើតាមលោក សុផល សៀវភៅនេះក៏បានបញ្ចូលនូវ ជម្លោះប្រទាក់ក្រឡាគ្នាទាំងក្នុងចំណោមជនជាតិកម្ពុជានិងនៅក្នុងចំណោមបរទេសដូចជាអាមេរិក អង់គ្លេស ចិន រុស្ស៊ី និងពួកសម្ព័ន្ធមិត្ត។ លោមានប្រសាសន៍ថា៖ “អញ្ចឹងសៀវភៅនេះ ប្រសិនណាបើមិត្តអ្នកអាន គាត់អានសៀវភៅនេះចប់ អាចនឹងដឹងប្រវត្តិសាវតាខ្លះ ទាក់ទងនឹងបញ្ហាកម្ពុជានិងវៀតណាម ដើម្បីចៀសវាងកុំឲ្យអ្នកនយោបាយមួយចំនួន គាត់ឆ្លៀតយកបញ្ហាព្រំដែនកម្ពុជាវៀតណាមហ្នឹង យកទៅធ្វើការឃោសនាដើម្បីចំណេញនយោបាយរៀងខ្លួន”។
លោក សុផល យល់ថាខ្មែរចូលចិត្តលាក់ប្រវត្តិសាស្រ្តរបស់ខ្លួន បណ្តាលឲ្យមានការយល់មិនច្បាស់ពីប្រវត្តិរបស់ខ្លួន។ លោកបន្តថាសៀវភៅនេះនឹងក្លាយជា”ឯកសារជំនួយស្មារតី”មួយសម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ លោក ឆាយ សុផល បានបោះពុម្ពផ្សាយសៀវភៅដែលលោកបានចងក្រង មិនតិចជាង៦ក្បាលនោះទេ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរនិងព្រះមហាក្សត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោកនឹងចេញផ្សាយសៀវភៅមួយក្បាលយទៀតមានចំណងជើងថា”ហ៊ុន សែន នយោបាយនិងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ”៕
[:kh]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅកាន់អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយបានកោតសរសើររូបលោកក្នុងការចងក្រងសៀវភៅទាក់ទងនឹងជម្លោះព្រំដែនកម្ពុជានិងវៀតណាម។
នៅក្នុងលិខិតចុះថ្ងៃទី៧ខែមករា ដែលលោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានសរសេរថាលោកបានទទួលសៀវភៅចំនួន១០ក្បាលដែលលោក ឆាយ សុផល បានផ្ញើមកឲ្យរូបលោកដើម្បីលោកអានស្វែងយល់។ សៀវភៅនោះមានចំណងជើងថា”សត្រូវមិត្តិភក្តិឯង ផែនដី និងផែនទីកម្ពុជាវៀតណាម(១៩៦២-២០១៥)” ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះលោកដែលបានខិតខំស្រាវជ្រាវចងក្រងសៀវភៅដ៏មានសារៈសំខាន់នេះឡើងទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ”។
លោក ឆាយ សុផល បានបង្ហោះសារលើហ្វេសប៊ុកក្រោយពីទទួលបានលិខិតនេះថា៖ “បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភឬអំណាាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងនាមពលរដ្ឋ ដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឆាយ សុផល បានដាក់សម្ពោធសៀវភៅកម្រាស់ប្រមាណ៤០០ទំព័រនោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជាវៀតណាម (១៦២៣ -២០១៥) ដែលលោកបានចងក្រង។ លោកមានប្រសាសន៍កាលនោះថាសៀវភៅនេះមានលក្ខណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោមឬដែនដីកូសាំងស៊ីនជាផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក រហូតមកដល់ឆ្នាំ២០១៥ ជម្លោះផ្ទៃក្នុងកម្ពុជាស្តីពីព្រំដែននិងផែនទីបានកើត។ លោកបន្តថាលោកបានប្រមូលឯកសារច្រើនដាក់ក្នុងសៀវភៅនេះ ដូចជាសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨២ ៨៣និង៨៥ ឲនិងសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥និងឯកសារគតិយុត្តមួយចំនួនទៀតទាក់ទងនឹងព្រំដែនកម្ពុជានិងវៀតណាម។
លោក ឆាយ សុផល បានបន្ថែមថាការចងក្រងសៀវភៅនេះ លោកបានយោងឯកសារជិត៨០ ក្នុងនោះមានសៀវភៅឯកសារចំនួន២៦ក្បាល សារព័ត៌មានចំនួន២៣និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន និងអ្នកនយោបាយមួយចំនួនដែលសកម្មខាងព្រំដែន។ លោកបញ្ជាក់បន្ថែមថាលោកក៏បានកត់ត្រាព្រឹត្តិការណ៍សំខាន់ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម ដូចជាការចុះទៅពិនិត្យមើលព្រំដែននិងការផ្ទៀងផ្ទាត់ផែនទីជាដើម។
លោក សុផល មានប្រសាសន៍ថា៖ “ខ្ញុំជាអ្នកសារព័ត៌មានខ្ញុំច្បិចយកមុំសំខាន់ៗ ខ្ញុំឃើញនៅក្នុងសៀវភៅមួយ ខ្ញុំឃើញចំណុចសំខាន់ល្អនៅក្នុងសៀវភៅហ្នឹង អញ្ចឹងខ្ញុំទាញយកមក។ ដល់ពេលខ្ញុំអានសៀវភៅមួយទៀត ខ្ញុំឃើញចំណុចសំខាន់។…សៀវភៅមួយក្បាលនេះគឺស្លចេញពីឯកសារជាច្រើន។ មានចំណុចថ្មីច្រើននៅក្នុងសៀវភៅនេះ”។
បើតាមលោក សុផល សៀវភៅនេះក៏បានបញ្ចូលនូវ ជម្លោះប្រទាក់ក្រឡាគ្នាទាំងក្នុងចំណោមជនជាតិកម្ពុជានិងនៅក្នុងចំណោមបរទេសដូចជាអាមេរិក អង់គ្លេស ចិន រុស្ស៊ី និងពួកសម្ព័ន្ធមិត្ត។ លោមានប្រសាសន៍ថា៖ “អញ្ចឹងសៀវភៅនេះ ប្រសិនណាបើមិត្តអ្នកអាន គាត់អានសៀវភៅនេះចប់ អាចនឹងដឹងប្រវត្តិសាវតា ខ្លះ ទាក់ទងនឹងបញ្ហាកម្ពុជានិងវៀតណាម ដើម្បីចៀសវាងកុំឲ្យអ្នកនយោបាយមួយចំនួន គាត់ឆ្លៀតយកបញ្ហាព្រំដែនកម្ពុជាវៀតណាមហ្នឹង យកទៅធ្វើការឃោសនាដើម្បីចំណេញនយោបាយរៀងខ្លួន”។
[related-box]
លោក សុផល យល់ថាខ្មែរចូលចិត្តលាក់ប្រវត្តិសាស្រ្តរបស់ខ្លួន បណ្តាលឲ្យមានការយល់មិនច្បាស់ពីប្រវត្តិរបស់ខ្លួន។ លោកបន្តថាសៀវភៅនេះនឹងក្លាយជា”ឯកសារជំនួយស្មារតី”មួយសម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ លោក ឆាយ សុផល បានបោះពុម្ពផ្សាយសៀវភៅដែលលោកបានចងក្រង មិនតិចជាង៦ក្បាលនោះទេ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរនិងព្រះមហាក្សត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោកនឹងចេញផ្សាយសៀវភៅមួយក្បាលយទៀតមានចំណងជើងថា”ហ៊ុន សែន នយោបាយនិងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ”៕
សៀវភៅ”ហ៊ុន សែន នយោបាយនិងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ”(រូបថតពីហ្វេសប៊ុកលោក ឆាយ សុផល)[:]