[:en]នៅទីបំផុត កីឡាករ សុខ សុវណ្ណ មកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកជាលើកទី២ទាល់តែបាន សម្រាប់ព្រឹត្តិការណ៍កំពូលអធិរាជរបស់ក្រុមហ៊ុនស៊ីម៉ង់តិ៍អូដ្ឋ។ នេះជាឱកាសសារជាថ្មីដែលគេបានទទួល បន្ទាប់ពីពាក់កណ្ដាលឆ្នាំ២០១៥ ក៏ទទួលបានខ្សែក្រវាត់ពីក្រុមហ៊ុនមួយម្ដងហើយ។
ការប្រកួតនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងសង្វៀនរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នេះ មានសមាសភាពកីឡាករចំនួន៤រូបធ្វើការប្រកួតគ្នា ដោយ កីឡាករម៉ន ចាន់ដារ៉ា និងដុំ កែវដា ឡើងប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣ និងកីឡាករសេក គឹមរួន ឡើងប្រកួតជាមួយកីឡាករសុខ សុវណ្ណ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ និងប្រាក់លាន។ ក្នុងពេលព្រឹត្តិការណ៍នេះចាប់ផ្ដើម គឺមានកីឡាករសរុបចំនួន៨រូប ដោយ២រូបមកពីប្រទេសថៃ និង៦រូបមកពីប្រទេសកម្ពុជា។
រូបមន្តប្រកួតគឺតម្រូវឲ្យពួកគេទាំង៤ ប្រកួតគ្នាជម្រុះក្នុងពូល ហើយបន្តខ្វែងពូលទៅប្រកួតគ្នាបន្ថែមទៀត ដើម្បីស្វែងរក២នាក់ចុងក្រោយឡើងទៅប្រកួតយកពានជើងឯក។ បន្ទាប់ពីឆ្លងការប្រកួតយ៉ាងស្វិតស្វាញ កីឡាករម៉ន ចាន់ដារ៉ា មកពីក្លឹបការិយាល័យទី៥កងទ័ពជើងគោក ដែលបានត្រឹមចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ចំនួន៤០០ដុល្លារនិងពានកិត្តិយសមួយ។ កីឡាករ ដុំ កែវដា មកពីក្លឹបម្កុដរាជសីហ៍ ដែលឈ្នះបានលេខ៣ ទទួលបានទឹកប្រាក់ចំនួន៧០០ដុល្លារនិងពានកិត្តិយសមួយ។ ដោយឡែកសម្រាប់ការប្រកួតរបស់គូឯក គឺកីឡាករសុខ សុវណ្ណ ដែលកាលពីឆ្នាំកន្លងទៅធ្លាប់បានគ្រងតំណែងជើងឯករួចម្ដងហើយនោះ បានក្លាយជាម្ចាស់ជើងឯកជាលើកទី២ បន្ទាប់ពីបានវាយផ្ដួលកីឡាករ សេក គឹមរួន មកពីក្លឹបអង្គរមានជ័យខេត្តសៀមរាប ឲ្យបរាជ័យដោយពិន្ទុ។
កីឡាករសុខ សុវណ្ណ ត្រូវគេឃើញត្រេកអរចង់ហោះ បន្ទាប់ពីបានប្រកាសថាឈ្នះពិន្ទុ ហើយក្លាយជាម្ចាស់ជើងឯកសម្រាប់ការប្រកួតដែលទើបបញ្ចប់កាលពីយប់ថ្ងៃទី១៣ កុម្ភៈ នៅប៉ុស្ដិ៍លេខ៥នោះ។ យ៉ាងណាក៏ដោយកីឡាកររូបនេះ ក៏ឈ្នះដោយលទ្ធផលទ្រោមខ្លួនណាស់ដែរ ដោយសារតែសេក គឹមរួន ក៏លេងធ្ងន់ដៃ និងបានបញ្ចេញថ្វីដៃយ៉ាងអស់សមត្ថភាពវាយសម្រុកពេញរយៈពេល៥ទឹក។
ចំណាត់ថ្នាក់លេខ១ទទួលបានទឹកប្រាក់ចំនួន៤ពាន់ដុល្លារនិងពានជើងឯកមួយ។ យ៉ាងណាក៏ដោយអ្វីដែលត្រូវកីឡាករភាគច្រើនចង់បានបំផុតពីព្រឹត្តិការណ៍នេះគឺឱកាសចេញទៅប្រកួតនៅក្នុងប្រទេសថៃសម្រាប់តំណែងចំណាត់ថ្នាក់លេខ១។
[related-box]
យោងតាមការអះអាងរបស់លោកសេង កដិកា អ្នករៀបចំការប្រដាល់ប្រចាំនៅប៉ុស្ដិ៍លេខ៥ សុខ សុវណ្ណ នឹងត្រូវឲ្យធ្វើជា តំណាងរបស់ប៉ុស្ដិ៍លេខ៥ ហើយឡើងទៅប្រកួតនៅក្នុងប្រទេសថៃ ក្នុងនាមជាម្ចាស់ជើងឯក។ លោកថាការប្រកួតកាលពីវគ្គទី១ កីឡាករថៃបានក្លាយជាម្ចាស់ជើងឯក ទើបមិនអាចតំណាងឲ្យប៉ុស្ដិ៍លេខ៥ ដើម្បីទៅប្រកួតនៅក្នុងប្រទេសថៃតាមការគ្រោងទុកបាន។ លោកថាសុខ សុវណ្ណ នឹងអាចឡើងប្រកួតជាមួយជើងឯកកាលពីវគ្គទី១ នៅលើរេញកម្ពុជានិងរេញប្រទេសថៃនិងត្រូវប្រកួតជាមួយជាមួយកីឡាករថៃផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងពេលខាងមុខ។
ចំណាត់ថ្នាក់លេខ២ គឺកីឡាករសេក គឹមរួន ទទួលបានទឹកប្រាក់១៥០០ដុល្លារ និងពានកិត្តិយសមួយ ដោយកីឡាកររូបនេះ ត្រូវគេឃើញបង្ហូរទឹកភ្នែកនៅពេលប្រគល់ពាននោះផង ដោយសារតែគេខកបំណងក្នុងការដណ្ដើមឲ្យបាននូវចំណាត់ថ្នាក់លេខ១ ដែលត្រូវគេឃើញមានកម្រិតខុសគ្នាដាច់ឆ្ងាយទាំងឱកាស និងប្រាក់រង្វាន់នោះ។ យ៉ាងណាមិញ កីឡាកររូបនេះ ក៏ធ្វើឲ្យ សុខ សុវណ្ណ ទ្រមខ្លួនណាស់ដែរសម្រាប់ការប្រកួត៕[:kh]នៅទីបំផុត កីឡាករ សុខ សុវណ្ណ មកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកជាលើកទី២ទាល់តែបាន សម្រាប់ព្រឹត្តិការណ៍កំពូលអធិរាជរបស់ក្រុមហ៊ុនស៊ីម៉ង់តិ៍អូដ្ឋ។ នេះជាឱកាសសារជាថ្មីដែលគេបានទទួល បន្ទាប់ពីពាក់កណ្ដាលឆ្នាំ២០១៥ ក៏ទទួលបានខ្សែក្រវាត់ពីក្រុមហ៊ុនមួយម្ដងហើយ។
ការប្រកួតនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងសង្វៀនរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នេះមានសមាសភាពកីឡាករចំនួន៤រូបធ្វើការប្រកួតគ្នា ដោយ កីឡាករម៉ន ចាន់ដារ៉ា និងដុំ កែវដា ឡើងប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣ និងកីឡាករសេក គឹមរួន ឡើងប្រកួតជាមួយកីឡាករសុខ សុវណ្ណ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ និងប្រាក់លាន។ ក្នុងពេលព្រឹត្តិការណ៍នេះចាប់ផ្ដើម គឺមានកីឡាករសរុបចំនួន៨រូប ដោយ២រូបមកពីប្រទេសថៃ និង៦រូបមកពីប្រទេសកម្ពុជា។
រូបមន្តប្រកួតគឺតម្រូវឲ្យពួកគេទាំង៤ ប្រកួតគ្នាជម្រុះក្នុងពូល ហើយបន្តខ្វែងពូលទៅប្រកួតគ្នាបន្ថែមទៀត ដើម្បីស្វែងរក២នាក់ចុងក្រោយឡើងទៅប្រកួតយកពានជើងឯក។ បន្ទាប់ពីឆ្លងការប្រកួតយ៉ាងស្វិតស្វាញ កីឡាករម៉ន ចាន់ដារ៉ា មកពីក្លឹបការិយាល័យទី៥កងទ័ពជើងគោក ដែលបានត្រឹមចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ចំនួន៤០០ដុល្លារនិងពានកិត្តិយសមួយ។ កីឡាករ ដុំ កែវដា មកពីក្លឹបម្កុដរាជសីហ៍ ដែលឈ្នះបានលេខ៣ ទទួលបានទឹកប្រាក់ចំនួន៧០០ដុល្លារនិងពានកិត្តិយសមួយ។ ដោយឡែកសម្រាប់ការប្រកួតរបស់គូឯក គឺកីឡាករសុខ សុវណ្ណ ដែលកាលពីឆ្នាំកន្លងទៅធ្លាប់បានគ្រងតំណែងជើងឯករួចម្ដងហើយនោះ បានក្លាយជាម្ចាស់ជើងឯកជាលើកទី២ បន្ទាប់ពីបានវាយផ្ដួលកីឡាករ សេក គឹមរួន មកពីក្លឹបអង្គរមានជ័យខេត្តសៀមរាប ឲ្យបរាជ័យដោយពិន្ទុ។
កីឡាករសុខ សុវណ្ណ ត្រូវគេឃើញត្រេកអរចង់ហោះ បន្ទាប់ពីបានប្រកាសថាឈ្នះពិន្ទុ ហើយក្លាយជាម្ចាស់ជើងឯកសម្រាប់ការប្រកួតដែលទើបបញ្ចប់កាលពីយប់ថ្ងៃទី១៣ កុម្ភៈ នៅប៉ុស្ដិ៍លេខ៥នោះ។ យ៉ាងណាក៏ដោយកីឡាកររូបនេះ ក៏ឈ្នះដោយលទ្ធផលទ្រោមខ្លួនណាស់ដែរ ដោយសារតែសេក គឹមរួន ក៏លេងធ្ងន់ដៃ និងបានបញ្ចេញថ្វីដៃយ៉ាងអស់សមត្ថភាពវាយសម្រុកពេញរយៈពេល៥ទឹក។
ចំណាត់ថ្នាក់លេខ១ទទួលបានទឹកប្រាក់ចំនួន៤ពាន់ដុល្លារនិងពានជើងឯកមួយ។ យ៉ាងណាក៏ដោយអ្វីដែលត្រូវកីឡាករភាគច្រើនចង់បានបំផុតពីព្រឹត្តិការណ៍នេះគឺឱកាសចេញទៅប្រកួតនៅក្នុងប្រទេសថៃសម្រាប់តំណែងចំណាត់ថ្នាក់លេខ១។
[related-box]
យោងតាមការអះអាងរបស់លោកសេង កដិកា អ្នករៀបចំការប្រដាល់ប្រចាំនៅប៉ុស្ដិ៍លេខ៥ សុខ សុវណ្ណ នឹងត្រូវឲ្យធ្វើជា តំណាងរបស់ប៉ុស្ដិ៍លេខ៥ ហើយឡើងទៅប្រកួតនៅក្នុងប្រទេសថៃ ក្នុងនាមជាម្ចាស់ជើងឯក។ លោកថាការប្រកួតកាលពីវគ្គទី១ កីឡាករថៃបានក្លាយជាម្ចាស់ជើងឯក ទើបមិនអាចតំណាងឲ្យប៉ុស្ដិ៍លេខ៥ ដើម្បីទៅប្រកួតនៅក្នុងប្រទេសថៃតាមការគ្រោងទុកបាន។ លោកថាសុខ សុវណ្ណ នឹងអាចឡើងប្រកួតជាមួយជើងឯកកាលពីវគ្គទី១ នៅលើរេញកម្ពុជានិងរេញប្រទេសថៃនិងត្រូវប្រកួតជាមួយជាមួយកីឡាករថៃផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងពេលខាងមុខ។
ចំណាត់ថ្នាក់លេខ២ គឺកីឡាករសេក គឹមរួន ទទួលបានទឹកប្រាក់១៥០០ដុល្លារ និងពានកិត្តិយសមួយ ដោយកីឡាកររូបនេះ ត្រូវគេឃើញបង្ហូរទឹកភ្នែកនៅពេលប្រគល់ពាននោះផង ដោយសារតែគេខកបំណងក្នុងការដណ្ដើមឲ្យបាននូវចំណាត់ថ្នាក់លេខ១ ដែលត្រូវគេឃើញមានកម្រិតខុសគ្នាដាច់ឆ្ងាយទាំងឱកាស និងប្រាក់រង្វាន់នោះ។ យ៉ាងណាមិញ កីឡាកររូបនេះ ក៏ធ្វើឲ្យ សុខ សុវណ្ណ ទ្រមខ្លួនណាស់ដែរសម្រាប់ការប្រកួត៕[:]