[:en]ក្រុមគ្រួសារទណ្ឌិតម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បានដាក់លិខិតសុំអន្តរាគមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំលើជនរងគ្រោះមុនពេលស្លាប់។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់) ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់ទឹក នៅម៉ោង៥ទៀបភ្លឺ ដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព។
នៅក្នុងពាក្យបណ្តឹងមួយដែលក្រុមគ្រួសារបានដាក់ទៅអង្គការលីកាដានៅព្រឹកថ្ងៃចន្ទនេះ ម្តាយជនរងគ្រោះ អ្នកស្រី រិន វ៉ាន់នី អាយុ៦៣ឆ្នាំបានលើកឡើងថា៖ “នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ កូនបានត្អូញត្អែរពីការវាយដំធ្វើបាបយ៉ាងខ្លាំង”។ អ្នកស្រីបញ្ជាក់ថា៖ “នៅក្នុងការពិនិត្យសាកសព នាងខ្ញុំសង្កេតឃើញថាកូនត្រូវគេវាយធ្វើទារុណកម្មព្រោះនៅលើស្មាផ្នែខាងក្រោយ មានស្នាមជាំខ្មៅ ឯជើងទាំងពីររបស់សាកសពជាំនិងនៅលើកញ្ចឹងកផ្នែកខាងធ្វេងមានដាច់រលាត់ខុសធម្មតា”។
បើតាមដីកាសម្រេចដែលវីអូឌីទទួលបាន ទណ្ឌិតម្នាក់នោះត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារបីឆ្នាំពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លោកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែក្រុមគ្រួសារអះអាងត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនៅភ្នំពេញទៅខេត្តពោធិ៍សាត់។ លោកត្រូវអនុវត្តទោសជាប់ពន្ធនាគារចំនួន១ឆ្នាំ៤ខែទៀត។
ម្តាយជនរងគ្រោះលើកឡើងថាក្រុមគ្រួសារបានផ្ញើលុយទៅកូនជាបន្តបន្ទាប់ តាមការទាមទាររបស់កូន ដោយថាជនរងគ្រោះសុំដូរបន្ទប់ស្នាក់នៅ។
លោក តូច វណ្ណារ៉ា ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់វីអូឌីថាមុនពេលស្លាប់ ប្អូនប្រុសរបស់លោកបានហៅទូរស័ព្ទមករូបលោកគឺនៅល្ងាចម៉ោងប្រមាណ៦ ថ្ងៃទី៣១ខែមករា ដោយសុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោកបន្តថាប្អូនប្រុសប្រាប់ថាមានគេធ្វើបាបនិងវាយរបួសកញ្ចឹងក ដូច្នេះសុំលុយដូរបន្ទប់។ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា)ធ្វើបាបវាខ្លាំងណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក៥០រៀល(ដុល្លារ) ហើយឲ្យខ្ញុំពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា”។
លោក តូច វណ្ណារ៉ា បានឲ្យដឹងថាលោកបានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារមិនអាចទៅភ្លាមៗនោះទេហើយថាមិនទាន់ហ៊ានសន្យាដោយសារនៅឆ្ងាយនិងអត់លុយ។ លោកប្រាកដថាការស្លាប់នេះជាករណីការវាយធ្វើបាបដល់ស្លាប់។ លោកមានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើសម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ អត់ទេ អត់មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់រស់ និយាយត្រង់”។
ប្រធានមណ្ឌលអប់រំកែប្រែទី៤ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់បានបដិសេធនឹងការលើកឡើងថាមានការធ្វើទារុណកម្មទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោកក៏បានច្រានចោលព័ត៌មានថាមានការបង់លុយ៥០ដុល្លារសម្រាប់ការប្តូរបន្ទប់។ លោកចាត់ទុកការអះអាងនេះជារឿងបំផ្លើសរបស់ទណ្ឌិត។ លោកមានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិតទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ តិចទារ ដល់ពេលទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បីឲ្យគ្រួសារផ្ញើលុយឲ្យ”។ លោកបដិសេធមិនអត្ថាធិប្បាយថាតើជនរងគ្រោះមានរបួសកនិងស្មាមុនពេលស្លាប់ ដោយបង្វែរសំណួរទៅក្រុមស៊ើបអង្កេត។ ប្រធានមណ្ឌលកែប្រែរូបនេះធ្លាប់ប្រាប់វីអូឌីថាទណ្ឌិតមានជម្លោះតិចតួចជាមួយអ្នកជាប់ពន្ធនាគារដូចគ្នា។
នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត លោក ថាច់ ទីន ដែលចូលរួមការស៊ើបអង្កេតនេះ ធ្លាប់បានបដិសេធមិនអត្ថាធិប្បាយបន្តនៅពេលសួររឿងពីរបួសស្នាមលើសាកសព ដោយថាលោកបានសំណុំរឿងនេះទៅតុលាការ។ លោកបញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”។
បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលវីអូឌីទទួលបាន ទណ្ឌិតបានចងកនឹងចំរឹងដែក(ខ្យល់ចេញចូល) ដែលមានកម្ពស់ប្រវែង១,៨០ម៉ែត្រមកដល់ផ្ទៃចាក់សាប។ របាយការណ៍បញ្ជាក់ថាទណ្ឌិតបានចងកនឹងកន្សែងពណ៌ត្រួយចេកប្រវែង១,៦៦ម៉ែត្រ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ[email protected][:kh]ក្រុមគ្រួសារទណ្ឌិតម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បានដាក់លិខិតសុំអន្តរាគមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំលើជនរងគ្រោះមុនពេលស្លាប់។

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ[email protected][:]