អ្នកជំនាញសេដ្ឋកិច្ច៖វិនិយោគទុនបរទេសនឹងមកកាន់ភូមាកើនឡើងបន្ទាប់ពីការផ្ទេរ​អំណាច

រូបភាពពី(REUTERS)

ក្រុមអ្នកឯកទេសខាងសេដ្ឋកិច្ចនៃប្រទេសភូមា(មីយ៉ាន់ម៉ា)លើកឡើងថារយៈពេលចុងក្រោយ​នេះ​ លំហូរវិនិយោគទុនបរទេសកាន់តែកើនឡើងមកកាន់ប្រទេសភូមាជាពិសេសពួកគេរង់ចាំរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

ប្រទេសភូមានឹងមានការផ្ទេរអំណាចលើកដំបូងពីក្រុមអ្នកនយោបាយលើកបន្តុបដោយពួកយោធាទៅឱ្យ គណបក្សប្រឆាំងរបស់អ្នកប្រជាធិបតេយ្យដ៏ល្បីល្បាញអ៊ុងសានស៊ូជី។

លោក Aung Naing Oo, អគ្គលេខាធិការនៃគណៈកម្មាការ វិនិយោគទុនមីយ៉ាន់ម៉ាដែល​ស្រង់​មកចុះផ្សាយដោយកាសែតភូមាIrrawaddyបាននិយាយថាក្រុមវិនិយោគទុនបរទេស​សំខាន់ៗ​ជាច្រើន កំពុងតែ សំឡឹងមកកាន់ភូមា ខណៈពួកគេរង់ចាំរដ្ឋាភិបាល​ថ្មីចេញ​រូបរាង។

ចំណែកលោកAye Lwin អគ្គលេខាធិការសហភាពសហព័ន្ធពាណិជ្ជកម្មនិងឧស្សហកម្មមីយ៉ាន់ម៉ា និយាយថាទោះជាប្រជាធិបតេយ្យភូមាមានភាពមិនជាក់លាក់ផ្នែកប្រជាធិ​បតេយ្យក៏ដោយ ក៏វិនិ​យោគទុន បរទេសមានការកើនឡើងដែរ។ តែលោកថាអ្នក​វិនិយោគ​ទុនបរទេសកំពុងសំឡឹងមើលដែរ ថាតើពួកគេ អាចធ្វើអ្វីបានទៀត។

តាមរបាយការណ៍របស់គណៈកម្មាការវិនិយោគទុនមីយ៉ាន់ម៉ា   រយៈពេលមួយឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រទេសដែលដាក់វិនិយោគទុនខ្លាំងជាងគេ គឺប្រទេសសិង្ហបុរី ដែលមានទំហំ​វិនិយោគទុន៣ពាន់លានដុល្លារក្នុង លំដាប់ទី១ ហើយប្រទេសចិនធ្លាក់មកលំដាប់ទី២ ដោយមានទំហំវិនិយោគទុន៦៧០លានដុល្លារអាមេរិក ៕

ប្រភព: Irrawaddy

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered