[:en]ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើបាតុកម្មប្រមាណជា៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ ថាអ្នកចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពីរដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាផងដែរ។ លោកបន្តថាសារសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងសេរីនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថាលោកត្រៀមជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិកដើម្បីស្នើសុំឲ្យបង្កើតក្រុមទំនាក់ទំនងនៅកម្ពុជាមួយដែលមានចម្រុះប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស(អាមេរិក អង់គ្លេស ជប៉ុន ឥណ្ឌនេស៊ី អូស្រ្តាលីនិងបារាំង) ដើម្បីត្រួតពិនិត្យ ឃ្លាំមើលនិងជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ លោកបន្តថាក្រុមបាតុករក៏នឹងស្នើឲ្យប្រធានាធិបតីអាមេរិករិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដោយចំហផងដែរ។
បើតាមរូបភាពដែលបង្ហោះលើហ្វេសប៊ុកសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើកបដាទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង បញ្ឈប់ការរំលោភបំពាននិងបញ្ឈប់ការសម្លាប់ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការតវ៉ានេះជាសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។
កាលពីម្សិលមិញ លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងSunnylandsនៅRancho Mirageដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែងក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរថាប្រសិនបើបាតុកម្មមានមែន លោកនឹងចេញមុខតទល់នឹងក្រុមបាតុករ តែលោកបង្ហាញជំនឿចិត្តថាអាជ្ញាធរអាមេរិកនឹងការពារសុវត្ថិភាពរបស់រូបលោក។ លោកបានថ្លែងថា៖ “ខ្ញុំនឹងលេងឲ្យដល់ទី ហើយអាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យសិទ្ធិការពារ។ ហើយខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ[email protected][:kh]ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើបាតុកម្មប្រមាណជា៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ ថាអ្នកចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពីរដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាផងដែរ។ លោកបន្តថាសារសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងសេរីនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថាលោកត្រៀមជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិកដើម្បីស្នើសុំឲ្យបង្កើតក្រុមទំនាក់ទំនងនៅកម្ពុជាមួយដែលមានចម្រុះប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស(អាមេរិក អង់គ្លេស ជប៉ុន ឥណ្ឌនេស៊ី អូស្រ្តាលីនិងបារាំង) ដើម្បីត្រួតពិនិត្យ ឃ្លាំមើលនិងជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ លោកបន្តថាក្រុមបាតុករក៏នឹងស្នើឲ្យប្រធានាធិបតីអាមេរិករិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដោយចំហផងដែរ។
បើតាមរូបភាពដែលបង្ហោះលើហ្វេសប៊ុកសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើកបដាទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង បញ្ឈប់ការរំលោភបំពាននិងបញ្ឈប់ការសម្លាប់ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការតវ៉ានេះជាសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។
កាលពីម្សិលមិញ លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងSunnylandsនៅRancho Mirageដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែងក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរថាប្រសិនបើបាតុកម្មមានមែន លោកនឹងចេញមុខតទល់នឹងក្រុមបាតុករ តែលោកបង្ហាញជំនឿចិត្តថាអាជ្ញាធរអាមេរិកនឹងការពារសុវត្ថិភាពរបស់រូបលោក។ លោកបានថ្លែងថា៖ “ខ្ញុំនឹងលេងឲ្យដល់ទី ហើយអាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យសិទ្ធិការពារ។ ហើយខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ[email protected][:]