បក្ស​ជំទាស់​ថាសហភាពអន្តរសភាIPUមក​កម្ពុជា​ស៊ើបអង្កេតករណីប្រើហិង្សាលើតំណាងរាស្ត្រ

ជំនួបរវាងគណបក្ស​សង្រ្គោះជាតិ​និង​គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU (រូបថតពីហ្វេសប៊ុក​លោក កឹម សុខា​)

[:en]គណបក្ស​ជំទាស់​អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។

អ្នកនាំពាក្យ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រដ្ឋសភា លោក ញ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ប្រាប់VODនៅថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ សហភាពអន្តរសភាIPUបានជួបជាមួយមេដឹកនាំគណបក្ស​សង្គ្រោះជាតិដើម្បីជជែកពីករណី​ប្រើហិង្សា​លើ​តំណាង​រាស្ត្រដែលរងរបួសធ្ងន់ពីររូប​គឺលោក គង់ សភា និង​លោក ញ៉យ ចំរើន និង​ករណីចាប់សមាជិកព្រឹទ្ធសភា​លោក ហុង សុខហួរ រួមទំាង​សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដាក់ពន្ធនាគារ​​​។ លោកថាក្នុង​ជំនួប​នោះ​​ សហភាពអន្តរសភាIPU បានសន្យាថាIPUនឹង​ជួយរកសំណោះស្រាយ​ជូនតំណាងរាស្ត្របក្ស​ប្រឆំាង។

លោកមានប្រសាសន៍ថា៖”គណៈប្រតិភូខាងសភាIPUដែលគាត់មក​នេះគឺក្នុង​បំណង​រក​ព័ត៌មានបន្ថែម​​ ហើយ​និង​ខិតខំរកដំណោះស្រាយ​ សម្រាប់សមាជិកសភា ក៏ដូចជាសមាជិកព្រឹទ្ធសភា[គណបក្សប្រឆាំង]ដែរ​បាទ”។

លោក ញ៉ែម បុញ្ញឬទ្ធិ ឲ្យដឹងថានៅក្នុង​ជំនួបនោះ​ គណបក្ស​សង្គ្រោះជាតិក៏​បានស្នើទៅសហភាពអន្តរសភាIPUជួយអន្តរាគមន៍ទៅរដ្ឋាភិបាលធ្វើយ៉ាងណាកុំឲ្យ​មានអំពើ​ហិង្សាឬការ​គំរាមកំហែង​មក​លើតំណាងរាស្ត្រ​គណបក្ស​ប្រឆំាង នៅពេល​ពួកគេចុះបំពេញការងារនៅមូលដ្ឋាន។

អ្នកនាំពាក្យតំណាងរាស្ត្រគណបក្ស​ប្រជាជនកម្ពុជានៅក្នុង​រដ្ឋសភា​​ លោក ឈាង វុន សុំមិនអត្ថាធិប្បាយ​លើករណីនេះ ដោយលោកអះអាងថាសភាIPUហាមមិនឲ្យ​ផ្សព្វផ្សាយ​រឿង​នេះជា​សាធារណៈនោះទេ។ លោក​មានប្រសាសន៍ថា៖”ខាង​IPUគេអត់ឲ្យយើងនិយាយទេក្មួយ (អញ្ចឹងមានន័យថាIPUមិនបានជជែក អត់ឲ្យបើកជាសាធារណៈទេ) បើឆ្លើយប៉ុណ្នឹង​ក្មួយឯងចេះស្តាប់ខ្មែរទេ។ ខ្ញុំថាIPUគេស្នើយើង​កុំអាលឲ្យ​យើងផ្សព្វផ្សាយ”។​

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​លោក គល់ បញ្ញា មានប្រសាសន៍ថាការដែលសហភាពអន្តរសភាIPUមកកាន់កម្ពុជា ដើម្បីចង់បានការ​ឆ្លើយតប​របស់រដ្ឋាភិបាល​ ចំពោះករណីចាប់ខ្លួន​សមាជិកព្រឹទ្ធសភានិងការប្រើ​ហិង្សា​​លើតំណាង​រាស្ត្របក្ស​ប្រឆំាង​។ ប៉ុន្តែលោកថា បើរដ្ឋាភិបាល​មិនបកស្រាយ​ឲ្យ​បានច្បាស់ទេនឹង​ធ្វើ​ឲ្យ​ប៉ះពាល់ប្រជាប្រិយភាពលើឆាកអន្តរជាតិ។ លោក​បន្ថែម​ថា​៖ “លទ្ធផលយ៉ាងហោចណាស់ ចាប់ផ្តើមមានការ​លើកឡើង​ហើយពីអន្តរជាតិធំៗ ដែលគេចាប់អារម្មណ៍រឿងរដ្ឋសភា ហើយខ្ញុំថា​រឿង​និងត្រូវ​បានការ​ឆ្លើយតបវិជ្ជមានពីរដ្ឋាភិបាល​និង​ពីសភារបស់គណបក្ស​ប្រជាជន បើមិនអញ្ចឹង​ទេវាអាចធ្វើឲ្យកម្ពុជា​បាត់បង់មុខមាត់លើឆាកអន្តរជាតិហើយ”។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភាIPU  ​ធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ជួបជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និង​លោក ឈាង វុន ប្រធានក្រុមការងារទទួលគណៈប្រតិភូនៃរដ្ឋសភានិងមេដឹកនាំគណបក្ស​នយោបាយពីរគឺនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង តំណាងគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រួមទំាង​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។

គួរបញ្ជាក់ថាសហភាពអន្ដរសភា(IPU)មានមូលដ្ឋាននៅប្រទេសស្វីសហើយ​បច្ចប្បន្នមានសមាជិក១៦៣ ប្រទស ។ គោលបំណងរបស់សភានេះសំដៅជំរុញឲ្យ​មានការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបុព្វសិទ្ធិអ្នកតំណាងរាស្ត្រ​​​៕

សរសរមកកាន់លោក ណាត សុភាព តាមរយៈ[email protected] [:kh]គណបក្ស​ជំទាស់​អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។

អ្នកនាំពាក្យ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រដ្ឋសភា លោក ញ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ប្រាប់VODនៅថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ សហភាពអន្តរសភាIPUបានជួបជាមួយមេដឹកនាំគណបក្ស​សង្គ្រោះជាតិដើម្បីជជែកពីករណី​ប្រើហិង្សា​លើ​តំណាង​រាស្ត្រដែលរងរបួសធ្ងន់ពីររូប​គឺលោក គង់ សភា និង​លោក ញ៉យ ចំរើន និង​ករណីចាប់សមាជិកព្រឹទ្ធសភា​លោក ហុង សុខហួរ រួមទំាង​សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដាក់ពន្ធនាគារ​​​។ លោកថាក្នុង​ជំនួប​នោះ​​ សហភាពអន្តរសភាIPU បានសន្យាថាIPUនឹង​ជួយរកសំណោះស្រាយ​ជូនតំណាងរាស្ត្របក្ស​ប្រឆំាង។

លោកមានប្រសាសន៍ថា៖”គណៈប្រតិភូខាងសភាIPUដែលគាត់មក​នេះគឺក្នុង​បំណង​រក​ព័ត៌មានបន្ថែម​​ ហើយ​និង​ខិតខំរកដំណោះស្រាយ​ សម្រាប់សមាជិកសភា ក៏ដូចជាសមាជិកព្រឹទ្ធសភា[គណបក្សប្រឆាំង]ដែរ​បាទ”។

លោក ញ៉ែម បុញ្ញឬទ្ធិ ឲ្យដឹងថានៅក្នុង​ជំនួបនោះ​ គណបក្ស​សង្គ្រោះជាតិក៏​បានស្នើទៅសហភាពអន្តរសភាIPUជួយអន្តរាគមន៍ទៅរដ្ឋាភិបាលធ្វើយ៉ាងណាកុំឲ្យ​មានអំពើ​ហិង្សាឬការ​គំរាមកំហែង​មក​លើតំណាងរាស្ត្រ​គណបក្ស​ប្រឆំាង នៅពេល​ពួកគេចុះបំពេញការងារនៅមូលដ្ឋាន។

អ្នកនាំពាក្យតំណាងរាស្ត្រគណបក្ស​ប្រជាជនកម្ពុជានៅក្នុង​រដ្ឋសភា​​ លោក ឈាង វុន សុំមិនអត្ថាធិប្បាយ​លើករណីនេះ ដោយលោកអះអាងថាសភាIPUហាមមិនឲ្យ​ផ្សព្វផ្សាយ​រឿង​នេះជា​សាធារណៈនោះទេ។ លោក​មានប្រសាសន៍ថា៖”ខាង​IPUគេអត់ឲ្យយើងនិយាយទេក្មួយ (អញ្ចឹងមានន័យថាIPUមិនបានជជែក អត់ឲ្យបើកជាសាធារណៈទេ) បើឆ្លើយប៉ុណ្នឹង​ក្មួយឯងចេះស្តាប់ខ្មែរទេ។ ខ្ញុំថាIPUគេស្នើយើង​កុំអាលឲ្យ​យើងផ្សព្វផ្សាយ”។​

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​លោក គល់ បញ្ញា មានប្រសាសន៍ថាការដែលសហភាពអន្តរសភាIPUមកកាន់កម្ពុជា ដើម្បីចង់បានការ​ឆ្លើយតប​របស់រដ្ឋាភិបាល​ ចំពោះករណីចាប់ខ្លួន​សមាជិកព្រឹទ្ធសភានិងការប្រើ​ហិង្សា​​លើតំណាង​រាស្ត្របក្ស​ប្រឆំាង​។ ប៉ុន្តែលោកថា បើរដ្ឋាភិបាល​មិនបកស្រាយ​ឲ្យ​បានច្បាស់ទេនឹង​ធ្វើ​ឲ្យ​ប៉ះពាល់ប្រជាប្រិយភាពលើឆាកអន្តរជាតិ។ លោក​បន្ថែម​ថា​៖ “លទ្ធផលយ៉ាងហោចណាស់ ចាប់ផ្តើមមានការ​លើកឡើង​ហើយពីអន្តរជាតិធំៗ ដែលគេចាប់អារម្មណ៍រឿងរដ្ឋសភា ហើយខ្ញុំថា​រឿង​និងត្រូវ​បានការ​ឆ្លើយតបវិជ្ជមានពីរដ្ឋាភិបាល​និង​ពីសភារបស់គណបក្ស​ប្រជាជន បើមិនអញ្ចឹង​ទេវាអាចធ្វើឲ្យកម្ពុជា​បាត់បង់មុខមាត់លើឆាកអន្តរជាតិហើយ”។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភាIPU  ​ធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ជួបជាមួយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និង​លោក ឈាង វុន ប្រធានក្រុមការងារទទួលគណៈប្រតិភូនៃរដ្ឋសភានិងមេដឹកនាំគណបក្ស​នយោបាយពីរគឺនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង តំណាងគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រួមទំាង​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។

គួរបញ្ជាក់ថាសហភាពអន្ដរសភា(IPU)មានមូលដ្ឋាននៅប្រទេសស្វីសហើយ​បច្ចប្បន្នមានសមាជិក១៦៣ ប្រទស ។ គោលបំណងរបស់សភានេះសំដៅជំរុញឲ្យ​មានការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបុព្វសិទ្ធិអ្នកតំណាងរាស្ត្រ​​​៕

សរសរមកកាន់លោក ណាត សុភាព តាមរយៈ[email protected][:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ