[:en]មួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសឲ្យដឹងពីកាត់ទោសចំពោះលោកឧកញ៉ាសុខ ប៊ុន ពីបទប្រើអំពើហិង្សាលើអតីតពិធីការិនីCTNកញ្ញាសាសា ឪពុករបស់នាងបានអះអាងថាការកាត់ទោសនោះគឺលោកពេញចិត្ត។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ តុលាការរាជធានីភ្នំពេញបានសម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃ អចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់ចំនួន៦លានរៀល។ ប៉ុន្តែទោសនេះ ត្រូវបានកំណត់ឲ្យអនុវត្តត្រឹមតែរយៈពេល១០ខែប៉ុណ្ណោះ ដែលរាប់គិតតាំងពីថ្ងៃដែលលោក សុខ ប៊ុន ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ គឺសល់តែរង្វង់៣ខែទៀតប៉ុណ្ណោះ នឹងមានសេរីភាព។
ក្នុងបទសម្ភាសន៍ជាមួយVODតាមទូរស័ព្ទ លោក អ៊ុត ធី ជាឪពុកបង្កើតរបស់សាសាដែលត្រូវគេស្គាល់ថាមានងារជាឧកញ៉ានិងជាមន្ត្រីក្នុងជួររដ្ឋាភិបាលទទួលបន្ទុកលើការពង្រីកផ្លូវជាតិលេខ២១មុខបន្ទាយលោកនាយករដ្ឋមន្ត្រីពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង បានអះអាងថាអ្វីដែលបានប្រកាសឡើងដោយតុលាការគឺជាអ្វីដែលលោកចង់បាន បើទោះជារយៈពេលនៃឃុំខ្លួនគឺត្រឹម១០ខែដែលលោកចាត់ទុកខ្លីនោះក៏ដោយ។ លោកនិយាយថា៖ “បើប្ដឹងតក៏វាអត់ន័យដែរអូន ព្រោះទោសហ្នឹងគឺជាប់គុកតែមួយឆ្នាំពីរឆ្នាំហ្នឹង អញ្ចឹងបើយើងប្ដឹងតក៏តុលាការគេមិនដាក់ឃុំឃាំងអីជាងហ្នឹងដែរ យើង(ទទួល)តាមដំណើរទៅ!”។ លោកអះអាងថាការចេញមុខរបស់លោកជំនួសកូនស្រីគឺគ្រាន់តែចង់ឲ្យលោក សុខ ប៊ុនជាប់គុកប៉ុណ្ណោះចំណែករយៈប៉ុន្មានឆ្នាំៗ គឺលោកមិនអាចកំណត់ឲ្យតុលាការធ្វើតាមខ្លួននោះឡើយ។
ជាមួយគ្នាដែរលោកក៏មិនបានដឹងឮរឿងករណីទារសំណងរបស់កូនស្រី ពីលោក សុខ ប៊ុន មុនឈានដល់ការដកពាក្យបណ្ដឹងកាលពីចុងឆ្នាំ២០១៥នោះឡើយ ដោយលោកគ្រាន់តែជួយជំរុញពាក្យបណ្ដឹង លុះឈានដល់ការចរចាបង់សំណង គឺលោកសាសានិងមេធាវីជាអ្នកសម្រេចទាំងអស់។ លោកនិយាយថា៖ “ខ្ញុំអត់ដែលបានជួបទេ(ជជែកជាមួយសាសា)ឮតាគេសងជនរងគ្រោះអីមិចមិចហ្នឹង ខ្ញុំអត់លូកដៃទេ គឺទុកឲ្យគេនិយាយខ្លួនឯង”។
លោកថាលោកដែលជាឪពុករបស់សាសាពេញចិត្តចំពោះការប្រកាសកាត់ទោសចំពោះសុខ ប៊ុន ដោយតុលាការកាលពីថ្ងៃទី១៥ កុម្ភៈ ដោយលោកបញ្ជាក់ថា បើទោះជាសាសាមិនបានទទួលសំណងដើម្បីដកពាក្យបណ្ដឹង ហើយតម្រូវឲ្យលោកប្ដឹងតក្រោយពីចេញសាលក្រមកំណត់ទោសត្រឹម១០ខែនោះ ក៏លោកមិនចេញមុខប្ដឹងទៀតដែរ។ លោកនិយាយថា៖ “កាលពីមុនខ្ញុំខឹងរឿងអញ្ចេះទេ(ចេញមុខប្ដឹង)រឿងអ្នកក្រៅប្រទេសអ្នកដែលនៅបរទេសគេថាប្រទេសយើងប្រទេសអត់ច្បាប់ ដល់អញ្ចឹងបានខ្ញុំខឹង ហើយថាត្រូវតែ(ប្ដឹង)ដាក់គុកសុខ ប៊ុនឲ្យបាន ដល់ឥឡូវសុខ ប៊ុនជាប់គុកហើយ គឺស្រេចតែច្បាប់ទៅ ជាប់ប៉ុន្មានៗច្បាប់គេធ្វើមិចធ្វើទៅខ្ញុំអស់ចិត្តហើយ ព្រោះខ្ញុំមិចទៅបញ្ជាលើតុលាការបាន!”។
មកទល់ពេលនេះ មិនទាន់មានអ្នកណាទម្លាយឲ្យដឹងពីសំណងក្រៅផ្លូវការដែលកញ្ញា សាសា ទទួលបានពីលោកសុខ ប៊ុន នៅឡើយទេ ដោយគ្រាន់តែមានការអះអាងថាសាសាមិនបានចាកចេញទៅរស់នៅប្រទេសបារាំងដើម្បីបំភ្លេចទិដ្ឋភាពអាម៉ាស់ដែលនាងបញ្ជាក់ថាបណ្ដាលឲ្យចិត្តឈឺចាប់នោះទេ។ ផ្ទុយទៅវិញ នាងបែរជាសប្បាយចិត្តនិងស្រស់ស្រាយជាងមុនទៅទៀត បន្ទាប់ពីបានបើកភោជនីយដ្ឋានធំមួយនៅលើទឹកដីខេត្តសៀមរាប ដែលក្នុងហាងនោះគឺនាងបើកលក់ម្ហូបខ្មែរនិងគ្រោងចំណាយទុនកែកុនឲ្យមានលក្ខណៈបែបខ្មែរអស់ច្រើនថែមទៀត។
គួរបញ្ជាក់ថាកញ្ញា សាសា បានសម្រេចដកពាក្យបណ្ដឹងតាំងពីថ្ងៃទី៤ ខែធ្នូក្នុងឆ្នាំ២០១៥ម្ល៉េះ បន្ទាប់ពីទទួលសំណងក្រៅផ្លូវការ។ នេះបើយោងតាមការបញ្ជាក់របស់លោកមេធាវី ពុធ ធាវី មេធាវីការពារក្ដីឲ្យកញ្ញាសាសា៕[:kh]មួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសឲ្យដឹងពីកាត់ទោសចំពោះលោកឧកញ៉ាសុខ ប៊ុន ពីបទប្រើអំពើហិង្សាលើអតីតពិធីការិនីCTNកញ្ញាសាសា ឪពុករបស់នាងបានអះអាងថាការកាត់ទោសនោះគឺលោកពេញចិត្ត។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ តុលាការរាជធានីភ្នំពេញបានសម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃ អចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់ចំនួន៦លានរៀល។ ប៉ុន្តែទោសនេះ ត្រូវបានកំណត់ឲ្យអនុវត្តត្រឹមតែរយៈពេល១០ខែប៉ុណ្ណោះ ដែលរាប់គិតតាំងពីថ្ងៃដែលលោក សុខ ប៊ុន ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ គឺសល់តែរង្វង់៣ខែទៀតប៉ុណ្ណោះ នឹងមានសេរីភាព។
ក្នុងបទសម្ភាសន៍ជាមួយVODតាមទូរស័ព្ទ លោក អ៊ុត ធី ជាឪពុកបង្កើតរបស់សាសាដែលត្រូវគេស្គាល់ថាមានងារជាឧកញ៉ានិងជាមន្ត្រីក្នុងជួររដ្ឋាភិបាលទទួលបន្ទុកលើការពង្រីកផ្លូវជាតិលេខ២១មុខបន្ទាយលោកនាយករដ្ឋមន្ត្រីពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង បានអះអាងថាអ្វីដែលបានប្រកាសឡើងដោយតុលាការគឺជាអ្វីដែលលោកចង់បាន បើទោះជារយៈពេលនៃឃុំខ្លួនគឺត្រឹម១០ខែដែលលោកចាត់ទុកខ្លីនោះក៏ដោយ។ លោកនិយាយថា៖ “បើប្ដឹងតក៏វាអត់ន័យដែរអូន ព្រោះទោសហ្នឹងគឺជាប់គុកតែមួយឆ្នាំពីរឆ្នាំហ្នឹង អញ្ចឹងបើយើងប្ដឹងតក៏តុលាការគេមិនដាក់ឃុំឃាំងអីជាងហ្នឹងដែរ យើង(ទទួល)តាមដំណើរទៅ!”។ លោកអះអាងថាការចេញមុខរបស់លោកជំនួសកូនស្រីគឺគ្រាន់តែចង់ឲ្យលោក សុខ ប៊ុនជាប់គុកប៉ុណ្ណោះចំណែករយៈប៉ុន្មានឆ្នាំៗ គឺលោកមិនអាចកំណត់ឲ្យតុលាការធ្វើតាមខ្លួននោះឡើយ។
ជាមួយគ្នាដែរលោកក៏មិនបានដឹងឮរឿងករណីទារសំណ

ងរបស់កូនស្រី ពីលោក សុខ ប៊ុន មុនឈានដល់ការដកពាក្យបណ្ដឹងកាលពីចុងឆ្នាំ២០១៥នោះឡើយ ដោយលោកគ្រាន់តែជួយជំរុញពាក្យបណ្ដឹង លុះឈានដល់ការចរចាបង់សំណង គឺលោកសាសានិងមេធាវីជាអ្នកសម្រេចទាំងអស់។ លោកនិយាយថា៖ “ខ្ញុំអត់ដែលបានជួបទេ(ជជែកជាមួយសាសា)ឮតាគេសងជនរងគ្រោះអីមិចមិចហ្នឹង ខ្ញុំអត់លូកដៃទេ គឺទុកឲ្យគេនិយាយខ្លួនឯង”។
លោកថាលោកដែលជាឪពុករបស់សាសាពេញចិត្តចំពោះការប្រកាសកាត់ទោសចំពោះសុខ ប៊ុន ដោយតុលាការកាលពីថ្ងៃទី១៥ កុម្ភៈ ដោយលោកបញ្ជាក់ថា បើទោះជាសាសាមិនបានទទួលសំណងដើម្បីដកពាក្យបណ្ដឹង ហើយតម្រូវឲ្យលោកប្ដឹងតក្រោយពីចេញសាលក្រមកំណត់ទោសត្រឹម១០ខែនោះ ក៏លោកមិនចេញមុខប្ដឹងទៀតដែរ។ លោកនិយាយថា៖ “កាលពីមុនខ្ញុំខឹងរឿងអញ្ចេះទេ(ចេញមុខប្ដឹង)រឿងអ្នកក្រៅប្រទេសអ្នកដែលនៅបរទេសគេថាប្រទេសយើងប្រទេសអត់ច្បាប់ ដល់អញ្ចឹងបានខ្ញុំខឹង ហើយថាត្រូវតែ(ប្ដឹង)ដាក់គុកសុខ ប៊ុនឲ្យបាន ដល់ឥឡូវសុខ ប៊ុនជាប់គុកហើយ គឺស្រេចតែច្បាប់ទៅ ជាប់ប៉ុន្មានៗច្បាប់គេធ្វើមិចធ្វើទៅខ្ញុំអស់ចិត្តហើយ ព្រោះខ្ញុំមិចទៅបញ្ជាលើតុលាការបាន!”។
មកទល់ពេលនេះ មិនទាន់មានអ្នកណាទម្លាយឲ្យដឹងពីសំណងក្រៅផ្លូវការដែលកញ្ញា សាសា ទទួលបានពីលោកសុខ ប៊ុន នៅឡើយទេ ដោយគ្រាន់តែមានការអះអាងថាសាសាមិនបានចាកចេញទៅរស់នៅប្រទេសបារាំងដើម្បីបំភ្លេចទិដ្ឋភាពអាម៉ាស់ដែលនាងបញ្ជាក់ថាបណ្ដាលឲ្យចិត្តឈឺចាប់នោះទេ។ ផ្ទុយទៅវិញ នាងបែរជាសប្បាយចិត្តនិងស្រស់ស្រាយជាងមុនទៅទៀត បន្ទាប់ពីបានបើកភោជនីយដ្ឋានធំមួយនៅលើទឹកដីខេត្តសៀមរាប ដែលក្នុងហាងនោះគឺនាងបើកលក់ម្ហូបខ្មែរនិងគ្រោងចំណាយទុនកែកុនឲ្យមានលក្ខណៈបែបខ្មែរអស់ច្រើនថែមទៀត។
គួរបញ្ជាក់ថាកញ្ញា សាសា បានសម្រេចដកពាក្យបណ្ដឹងតាំងពីថ្ងៃទី៤ ខែធ្នូក្នុងឆ្នាំ២០១៥ម្ល៉េះ បន្ទាប់ពីទទួលសំណងក្រៅផ្លូវការ។ នេះបើយោងតាមការបញ្ជាក់របស់លោកមេធាវី ពុធ ធាវី មេធាវីការពារក្ដីឲ្យកញ្ញាសាសា៕[:]