ការតវ៉ាជាច្រើនកន្លែងបានកើតមាននៅទីក្រុងធំៗចំនួន១ នៅប្រទេសឥណ្ឌាតាំងពីថ្ងៃពុធដល់ថ្ងៃសុក្រនេះដែលធ្វើឡើងដោយក្រុមនិស្សិតនិងគ្រូបង្រៀនទាមទារឱ្យដោះលែងមេដឹកនាំនិស្សិតម្នាក់ដែលត្រូវចាប់ខ្លួននិងចោទ ប្រកាន់ពីបទសេពសន្ធវៈនិងករណីប្រឆាំងជាតិនិយមហិនឌូ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមនិស្សិតដែលតវ៉ាប្រឆាំងដីការបស់តុលាការក្រុងញ៉ូវដែលីគឺពួកគេមកពីសាកលវិទ្យាល័យ Jawaharlal Nehru ដោយបានកើតទ្បើងដំបូងតាំងពីថ្ងៃពុធ។
មេចលនានិសិ្សតត្រូវបានចាប់ខ្លួនឈ្មោះ Kanhaiya Kumar។ គាត់ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ហើយ នៅថ្ងៃនេះពួកតវ៉ាទាមទារឱ្យគាត់នៅក្រៅឃុំ។
មេចលនានិសិ្សតរូបនេះត្រូវបានឃាត់ខ្លួននៅពេលគាត់ចូលរួមបាតុកម្មមួយដែលគេថាជាការវ៉ាប្រឆាំងជាតិ និយមហិនឌូ។
ប្រទេសឥណ្ឌាបច្ចុប្បន្ននេះដឹកនាំដោយគណបក្សជាតិនិយមហិនឌូ របស់នាយករដ្ឋមន្ត្រី ណារិឌ្រា ម៉ូឌី ដែលបានឈ្នះឆ្នោតកាលពីខែឧសភាឆ្នាំ២០១៤៕
ប្រភព: Reuters