​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០​នាក់​សង្ស័យ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​

ប៉ូលីសឥណ្ឌូនេស៊ីបានឈរយាមការវាយឆ្មក់ប្រឆាំងនឹងភេរវកម្មរបស់ក្រុមជម្រើសជាតិនៅផ្ទះជនសង្ស័យភេរវកម្មមួយ(រូបថតពីChannel News Asia)

សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០​នាក់ ដែល​សង្ស័យ​ថា កំពុងរៀបចំ​បណ្តុះបណ្តាល បង្កើត​ជា​កម្លាំង​ទ័ព​ពាក់ព័ន្ធ​និង​សកម្មភាព​របស់​រដ្ឋ​ឥស្លាម​ក្នុងការ​ធ្វើសកម្មភាព​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​។​

​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ថ្លែងថា ដំបូង​ឡើយ​ពួកគេ​បាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់ កាលពី​ថ្ងៃសុក្រ នៅពេល​គេ​វាយឆ្មក់​ចូល​តំបន់​មួយ​នៅក្នុង​ទីក្រុង​ម៉ា​ឡាង ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ពួកគេ​ក៏​បានឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០​នាក់​ទៀត​នៅ​តំបន់ភ្នំ​សាំ​ប៊ីង ខណៈ​ក្រុម​ទាំងនេះ​កំពុង​ស្ថិត​ក្នុង វគ្គ​បណ្តុះបណ្តាល​។ នេះបើ​តាម​សារព័ត៌មាន​Channel News Asia​។​

​ទោះ​យ៉ាងណា​សមត្ថកិច្ច​នៅ​មិន​ទាន់​ច្បាស់​ថា អ្នក​ទាំង​​ប៉ុន្មាន​នា​ក់​នោះ ជាប់ពាក់ព័ន្ធ​ករណី​ក្រុម​ប្រដាប់អាវុធ និង អ្នក​ធ្វើ​អត្តឃាត​វាយប្រហា​រ​នៅ​ទីក្រុង​ចា​ការ​តា កាលពី​ខែ​មុន​ដែល​សម្លាប់​ប្រជាពលរដ្ឋ​អស់​៤​នាក់​នោះ​ឬ​អត់​ទេ​។ ការវាយប្រហារ​នៅពេលនោះ ក្រុម​រដ្ឋ​ឥស្លាម​អះអាងថា ពួកគេ​ជា​អ្នកធ្វើ​។​

​មន្ត្រីជាន់ខ្ពស់​នគរបាល​ឥណ្ឌូនេស៊ី ផ្នែក​ប្រឆាំង​ភេរវកម្ម​ថ្លែងថា ពិតជា​មាន​ការ​វាយឆ្មក់​ចូលទៅ​តំបន់​ដែល​ក្រុម​ប្រមាណ​៣០​នាក់​នេះ កំពុង​ទទួល​ការបណ្តុះបណ្តាល នៅលើ​ភ្នំ​ប្រាកដ​មែន​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ