បាតុកម្មដែលផ្ទុះឡើងទីក្រុងញ៉ូដេលីនិងរដ្ឋ Haryana ភាគខាងជើងរដ្ឋធានីនេះដោយសារប្រជាជនទាមទារឱ្យអាជ្ញាធរជួយផ្គត់ផ្គង់ទឹកពួកគេឱ្យមានបានគ្រាប់គ្រាន់បានបណ្ដាលឱ្យមានហិង្សានៅពេលប៉ះទង្គិចជាមួយសមត្ថកិច្ចគឺមនុស្សជាង២០០នាក់របួសនិងមនុស្សស្លាប់កើនឡើង១៩នាក់នៅថ្ងៃនេះ។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍មកថាអំពើហិង្សាបានកើតឡើងតាំងពីថ្ងៃសុក្រដែលមនុស្សជាច្រើនពាន់នាក់បានចេញដើរធ្វើបាតុកម្មតាមដងផ្លូវដោយទាមទារឲ្យរដ្ឋាភិបាលផ្គត់ផ្គង់ទឹកប្រើប្រាស់របស់ពួកគេឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែនៅរដ្ឋ Haryana ភាគខាងជើងរដ្ឋធានីញូដែលីមានសេចក្ដីរាយការណ៍មកថាមនុស្សស្លាប់កើនឡើង១៩នាក់និងរបួសជាង២០០នាក់។
តាមប្រភព AFP ដើមហេតុដែលបង្កឲ្យមានការបង្កា្របពីសមត្ថកិច្ចដោយសាតែបាតុករនៅរដ្ឋ Haryana ភាគខាងជើងបានធ្វើឲ្យខូចឧបករណ៍ទាញយកទឹកពីប្រឡាយមួយដែលផ្គត់ផ្គង់ទឹកទៅទីក្រុងញ៉ូដេលីហើយមិនតែប៉ុណ្ណោះបាតុករបានរំលោភលើបំរាមគោចរណ៍របស់សមត្ថកិច្ចទៀតផង។ ពួកបាតុករនៅរដ្ឋនេះទាមទារឱ្យអាជ្ញាធរកំណត់ទំហំទឹកដែលត្រូវយកទៅផ្គត់ផ្គង់នៅក្រុងញូដែលីដោយសារតែពួកគេថានៅរដ្ឋ Haryana ពុំមានទឹកប្រើគ្រប់គ្រាន់។
មកដល់ថ្ងៃអាទិត្យម្សិលមិញនេះផ្លូវសំខាន់ៗជាច្រើនរបស់ទីក្រុងនិងនៅតាមជាយក្រុងបានផ្អាកការធ្វើដំណើរ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាបំរាមគោចរណ៍នៅតំបន់មួយចំនួនរបស់រដ្ឋនេះបានលុបចោល វិញនៅថ្ងៃចន្ទនេះ៕
ប្រភព: AFP