ពួកមន្ត្រីអាកាសចរណ៍និយាយថាយន្តហោះមួយគ្រឿងនៃប្រទេសនេប៉ាល់ដែលមានមនុស្សជិះ២១នាក់បានបាត់ពីប្រព័ន្ធរ៉ាដានៅពេលវាហោះទៅដល់តំបន់ភ្នំនៅភាគខាងលិចប្រទេសនេះ។
យន្តហោះ Twin Otter ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air។ យន្តហោះនេះបានហោះចេញពីក្រុង Pokhara ទៅកាន់ក្រុង Jomsom ភាគខាងលិចប្រទេសហើយភ្លាមនោះវាបានបាត់ពីការទាក់ទង។ ពួកមន្ត្រីនិយាយប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ថាលើយន្តហោះនោះមានជនបរទេស២នាក់និងកុមារ២នាក់ដែរ។
អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់បាននិយាយថាយន្តហោះនោះថ្មីហើយពេលវាហោះឡើងគឺអាកាសធាតុល្អ។ លោកថាជាការគួរឱ្យចំលែកនិងភ្ញាក់ផ្អើល។ នេប៉ាល់ត្រូវបានកត់ត្រាជាប្រទេសពុំមានសុវត្ថិភាពល្អប្រសើរច្រើនចំពោះការធ្វើដំណើរតាមអាកាស៕
ប្រភព: BBC