អ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីការដាក់ទោសអ្នកគ្មានកំហុសករណីហិង្សានៅក្រុមហ៊ុនកាពីតូល

អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល (រូបថតពី៖ CLC Cambodia)

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជំរុញឲ្យតុលាការបង្ហាញតម្លាភាពលើវិធាន​ការច្បា​ប់ករ​​ណី​​ជម្លោះហិង្សា នៅ​ក្រុ​មហ៊ុ​ន​កាពីតូលដឹកអ្នកដំណើរ​​ដែលសង្គមស៊ីវិលថា​ធ្វើយ៉ា​ង​​ណា​​កុំឲ្យ​ជ​​ន​រង​​គ្រោះ​​ក្លាយជាជនជាប់ចោទ។

នៅដើមខែកុម្ភៈនេះហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលក្នុងរាជធានីភ្នំពេញរវា​ង​​អតី​តបុគ្គ​លិកក្រុ​ម​ហ៊ុន​​នេះនិងមនុស្សប្រមាណជា៥០ផ្សេងទៀតដែលមានទំនាក់ទំនងនឹងសមា​គមរួម​​គ្នា​​​​ដើ​​​ម្បីអ​ភិវឌ្ឍន៍​ក​ម្ពុជាដែល​គេស្គាល់ថា សមាគមនោះគាំទ្រក្រុមហ៊ុនកាពីតូល។

ពេលផ្ទុះហិង្សាសង្គមស៊ីវិលថាអ្នកទាមទារលក្ខខណ្ឌការងារ​ជាអតីតបុគ្គលិកក្រុមហ៊ុ​នកាពីតូល​១៤នាក់បា​នរងរបួសធ្ងន់និ​ង​ពីរ​​នា​ក់ផ្សេងទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន។ បច្ចុប្បន្នជនត្រូវចោ​ទទាំងពីរត្រូ​វតុលាកា​រ​ប​ញ្ជា​​​​ឲ្យឃុំខ្លួនបណ្តោះ​អាសន្ន​នៅពន្ធនាគារព្រៃស។

ក្នុងសេចក្ដីថ្លែង​ការណ៍​រួមរបស់អង្គការ សហជីព និងសហគមន៍ដីធ្លី ៥០ស្ថាប័នបាន​អះអា​ងថាព្រឹ​ត្តិកា​រណ៍ផ្ទុះហិង្សានោះ អាជ្ញាធរក៏ដូចជាមន្ត្រីតុលាការមិនបានចាត់វិធានការទៅលើអ្នកប្រើហិង្សាដែលមា​ន​ទំ​នា​ក់​​ទំ​​​​​ន​​ងនឹង​សមាគ​មរួមគ្នា​ដើម្បី​អភិវឌ្ឍន៍កម្ពុជាទេដែលសង្គមស៊ីវិលថាបើទោះបីពួ​កគេ​ស្ថិតក្នុ​ងហេ​​តុ​កា​រ​ណ៍នោះ​ក៏ដោយតែសង្គមស៊ីវិលថាសមត្ថកិច្ចនិង​តុលាការ​បែជាចាត់វិធានការទៅ​លើអ្នកត​វ៉ាទា​មទា​​​រលក្ខខណ្ឌការងារទៅវិញ។

សេចក្តីថ្លែងការណ៍ឲ្យដឹងដែរថាជនដៃដល់ការពារក្រុមហ៊ុនកាពីតូលនោះបានប្រើញញួរ បំពុងទីព ដែក​ស​សៃ​ និង​វត្ថុរឹង​មួយចំនួនទៀតវា​យ​ដំ​ទៅ​លើ​អ្នកតវ៉ាទៅវិញ។

សេចក្តីថ្លែងការណ៍ដដែលចុះថ្ងៃទី២៣ខែកុម្ភៈមានមជ្ឈមណ្ឌ​លសិទ្ធិម​នុស្ស​កម្ពុជា អង្គការលីកាដូ អា​​ដហុក ស​ហ​​ភា​ពការងារកម្ពុជា និងអង្គការមួយចំនួនទៀតលើក​ឡើ​​ង​ទៀ​តថាអតី​តអ្នកបើ​កបរ​ថ​យ​ន្ត​​​​​កា​​ពី​តូលទាំង៤៥នាក់ត្រូវក្រុម​ហ៊ុន​បណ្តេញ​ចេ​ញពីការងារនៅពេ​ល​ពួកគេព្យាយាម​បង្កើ​តស​ហជីពស​​​ម្រាប់ទាមទារល​ក្ខខ​ណ្ឌ​​កា​រ​ងារ។

សង្គ​មស៊ីវិល​ចាត់​ទុ​ក​​ថាការបញ្ឈ​ប់នោះក្រុមហ៊ុនបានបំ​ពាន​សិទ្ធិ​កា​រងារនិងសេរីភាពមូលដ្ឋានរបស់​និ​​យោជិត។

ក្រុមអ្នកចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យសា​លាដំបូងរាជធានីភ្នំពេញចាត់វិធានការលើជនដៃ​ដល់​​និង​ក្រុ​មហ៊ុនកាពីតូល​ដែល​សង្គមស៊ីវិលថាដើម្បីធានាថារាល់ការ​ចោ​ទប្រកាន់មិនសំដៅលើជនរងគ្រោះដែ​ល​​គ្មានកំហុសនិងលប់បំបាត់​និទណ្ឌភាព។

ក្រៅពីជំរុញឲ្យតុលាការចាត់វិធានការលើប្រើហិង្សានិងអ្នកពាក់ព័ន្ធសង្គមស៊ីវិលទាំងនោះក៏បាន​អំពាវ​នាវ​ឲ្យសាធារណៈ​ជន បន្ត​ឈ​ប់​​​​ប្រើ​​​​​ប្រា​​ស់សេ​វាកម្មរថយន្ត​ក្រុងដឹកអ្នកដំណើរមួយនេះដែល​ពួ​កគេ​យល់ថាដើ​ម្បីដាក់ស​ម្ពាធឲ្យ​ក្រុម​ហ៊ុន​​​យកអតីត​បុគ្គលិកទាំងនោះចូលធ្វើការវិញព្រមទាំ​ងគិត​ប្រា​ក់រំ​ឭកគិ​តពី​ថ្ងៃដែ​​លក្រុមហ៊ុនបានបញ្ឈប់ពួកគេនិងទម្លា​ក់ចោ​ល​បទចោទ​ប្រកាន់លើអ្នកតវ៉ានិងសក​ម្មជនសហជីព។

ប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ អះអាងថាតុលាការកំពុង​ចាត់វិធាន​ការករ​ណីនេះលើគ្រប់​ភាគី​ពាក់ព័ន្ធ។ លោកថា៖ “គេកំពុងតែអង្កេតហ្នឹងហើយ ហើយស៊ីជម្រៅខ្ញុំមិ​នបានអង្កេ​​ត​គ្រប់​​រឿងទេ។ ប៉ិនគ្រាន់តែដឹងថាវា​ត្រូវតែធ្វើគោលការណ៍ហ្នឹងនោះ”។

​តំណាង​ក្រុមហ៊ុនកាពីតូលលោក ហូ កុវណ្ណ បានច្រានចោលការលើកឡើងរបស់អង្គ​​ការស​ង្គម​ស៊ីវិល​នេះដោ​យ​​លោ​ក​​អះ​អាងថាការបញ្ឈប់អ្នកបើកបរទាំងលោកថាបានធ្វើឡើ​ងមុនអ្ន​កទាំង​នោះ​បង្កើ​តស​ហ​ជីព។

ជាងនេះទៅទៀតលោក ហូ កុវណ្ណ ថាអ្នកដែលក្រុមហ៊ុនបញ្ឈប់នោះបានដាក់ភ្ញៀវតាមផ្លូវ រំលោ​ភ​ប​ទបញ្ជាផ្ទៃក្នុង និងកឹបកេងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ លោកថាចំណែកឯការអំពាវនាវ​ឲ្យសាធារណ​ជ​​ន​ឈ​ប់ប្រើប្រាស់សេវាកម្មរបស់​ក្រុមហ៊ុនលោកថាមិនប៉ះពាល់ក្រុមហ៊ុនទេ។

លោកបន្ថែមថា៖ “គាត់កំពុងតែការពារអ្នកដែលប្រព្រឹត្តខុសចំនួន៤៥នាក់គាត់ថាគាត់ការពារផលប្រយោជន៍ តែគាត់មាន​បានគិតពិផលប្រយោជន៍បុគ្គលិកជាង៤០០ទៅ៥០០នាក់ផ្សេងទៀតទេ? អាហ្នឹងខ្ញុំចង់លើកឡើងឲ្យគាត់បានដឹងថា ក្នុងនាមអង្គការសង្គមស៊ីវិល​ធ្វើការអ្វីត្រូវតែ​គិតឲ្យបានច្បា​ស់លា​ស់មិ​នមែនធ្វើតែតាមចិត្តនឹកឃើញទេ”។

យ៉ាង​ណាក៏ដោយសង្គមស៊ីវិលទាំងនោះបង្ហាញការព្រួយបារម្ភថាហេតុការណ៍ថ្មីៗនេះដូចជាបញ្ឈប់បុគ្គ​លិក​ដែ​លមានបំណង​អនុវត្តសិទ្ធិស្របច្បាប់ ក្នុងការបង្កើតសហជីព ការប្រើក្រុមមនុស្ស​ដើម្បីប្រព្រឹ​ត្ត​អំពើ​ហិង្សា និងការបរាជ័យរបស់​អាជ្ញាធរក្នុងការទប់ស្កាត់កុំឲ្យមានអំពើហិង្សានោះ ពួកគេយល់​ថាគឺ​​ជាការប​ង្ហាញពីការបង្ក្រាបជាប្រព័ន្ធរបស់រដ្ឋាភិបាលទៅ​លើចលនាសហជីពផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ