អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់៣ថ្ងៃក្នុងតំបន់មួយចំនួននៅភ្នំពេញ និងខេត្ដកណ្ដាលចាប់ពីថ្ងៃស្អែក

អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល តាមពេលវេលាផ្សេងគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រស្អែកទៅ ដោយអះអាងថាដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញសម្រាប់ការដ្ឋានពង្រីកផ្លូវ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែកុម្ភៈ អគ្គិសនីកម្ពុជាឲ្យដឹងថា នៅថ្ងៃសុក្រទី២៦ស្អែក ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២រសៀល EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP៦៧0 P៦៧១ ស្ថិតនៅភូមិព្រែករាំង ក្នុងក្រុងតាខ្មៅ តំបន់ភ្លើងលេខPT១០៤៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៤០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឃ្មួញ ភូមិអន្លង់ក្ងាន ភូមិសំរោង និងភូមិត្រពាំងរាំង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅឃុំកំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល។

សេចក្ដីជូនដំណឹងបន្ដថា នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខPT៥០៨ ស្ថិតនៅតាមបណ្ដោយវិថីព្រះបាទត្រសក់ផ្អែម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន តំបន់ភ្លើងលេខP៥៥៨ P៥៨១ P៥៩១ ប.ត៧៨២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិសំរោង ភូមិអករំដួល ភូមិស្រែរាជ្ជៈ ក្នុងសង្កាត់សំរោងក្រោម ភូមិសាក់ប្រយុទ្ធ ភូមិស្នោ ភូមិតាពូង ភូមិផ្លាំង ភូមិព្រៃរឹង ភូមិរំដួល ក្នុងសង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ភូមិត្រពាំងវែង ភូមិកប់ស្រូវ ភូមិម្លូរផ្អែម ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួននៅតំបន់ភ្លើងលេខ ប.ត០៥៧ ស្ថិងនៅភូមិ២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីភូមិត្នោតជ្រុំ៣ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យរហូតដល់ភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ