លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់ការរថយន្ត​​បើក​បរ​លើសកំណត់​ប៉ះពាល់ស្ពាន​អ្នកលឿង

រថយន្តបើកបរលើសកំណត់​លើ​ស្ពានអ្នកលឿង(រូបថតពីហ្វេសប៊ុក)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យចាត់វិធានការលើរថយន្តដែលដឹកលើសកំណត់​បើកបរលើស្ពានអ្នកលឿងនិងថាអាចឈានទៅដល់បិទក្រុមហ៊ុននោះ។

ក្នុងពេលចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួងមហាផ្ទៃ លោក ហ៊ុន សែ​ន បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ “ចំពោះឡានដែលដឹកទំនិញលើសកំណត់លើស្ពានអ្នកលឿ​ងគឺត្រូវចា​ត់វិធានការមិនឲ្យរួចខ្លួន ឬអាចបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលមិនគោរពច្បាប់”

កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្តដឹកអង្ករខ្នា​តធំ​ដែលត្រូវបានរាយការណ៍ថាបើកបរឆ្លងកាត់ផ្លូវជាតិលេខ១ធ្វើឲ្យខូចខាតស្ពានអ្នកលឿង។

ស្នងការខេត្តព្រៃវែង លោក ស្រេង ជា ប្រាប់វីអូឌី​ថាលោកកំពុងតែ​អនុវត្ត​តាម​បញ្ជា​របស់នាយករដ្ឋមន្រ្តី។ លោក​បដិសេ​ធ​មិនអត្ថាធិប្បាយលម្អិត​លើ​បញ្ហានេះ។​

សារព័ត៌មានក្នុងស្រុករាយការណ៍ថាកាលវេលាម៉ោង១២យប់ ចូលថ្ងៃទី២៣ ខែកុម្ភៈ រថយន្តផ្ទុកទម្ងន់ជាង៧០តោនមួ​យគ្រឿងបានបើកបរឆ្លងកាត់ស្ពាន ហើយឡើងមិនរួចក៏រអិលថយក្រោយវិញបំផ្លាញសាច់កៅ​ស៊ូលើ​ស្ពាន។ រថយន្តនោះមានស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ