ក្រុមជាតិនិយមភូមាមកពីក្រុមមួយនៃសមាគមព្រះពុទ្ធសាសនាប្រកាសថាពួកគេមានផែនការធ្វើមហាប្រជុំមួយដើម្បីគាំទ្រមាត្រា៥៩នៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រី អ៊ុង សានស៊ូជី ធ្វើជាប្រធានាធិបតី។
ព្រះសង្ឈ Win KoKo មកពីបណ្ដាញជាតិនិយមភូមាបានប្រាប់សារព័ត៌មាន Irrawaddy ថាផែនការរបស់ព្រះអង្គគឺប្រមូលផ្ដុំគ្នានៅទីក្រុងរ៉ាំងហ្គោនដើម្បីសម្ដែងមតិការពារមាត្រា៥៩ដែលមាត្រានេះហាមឃាត់អ្នកនយោបាយដែលមានឈាមជ័រជាមួយពួកបរទេសមិនឲ្យឈរឈ្មោះជាប្រធានាធិបតី។
លោកស្រី អ៊ុង សានស៊ូជី ដែលមានកូនប្រុសពីរនាក់ ហើយឪពុករបស់ពួកគេជាជនជាតិអង់គ្លេសគឺលោកស្រីកំពុងប្រឈមមុខនឹងការតស៊ូដើម្បីបានក្លាយជាប្រធានាធិបតីដោយសារតែមាត្រា៥៩ដាក់កំហិតលើលោកស្រី។
ព្រះសង្ឈ Win KoKo មានសង្ឈដីកាថាព្រះអង្គមានក្ដីបារម្ភក្លាយតែមាត្រា៥៩នេះត្រូវបានសភាព្យួរចោល ហើយបើកផ្លូវឲ្យលោកស្រី អ៊ុង សានស៊ូជី បានក្លាយជាប្រធានាធិបតីហើយព្រះអង្គសំដែងការព្រួយបារម្ភទៀតនោះខ្លាចតែពួកយោធាធ្វើរដ្ឋប្រហារម្ដងទៀតនោះ។ កាលពីថ្ងៃអង្គារឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពភូមាបានទទួលសំណើរជាច្រើនឲ្យលោកព្យួរចោលមាត្រា៥៩។
ព្រះសង្ឈ Win KoKo មានសង្ឈដីការទៀតថានៅថ្ងៃ២៨កុម្ភៈព្រះអង្គនឹងដឹកនាំព្រះសង្ឈជាតិនិយមភូមាធ្វើបាតុកម្មប្រឆាំងចលនាណាមួយដែលមានបំណងព្យួរមាត្រា៥៩នេះ៕
ប្រភព: Irrawaddy