ចារកម្មអាមេរិកថាចិនដាក់ពង្រាយយន្តហោះចម្បាំងនៅលើកោះមានជម្លោះសមុទ្រ​ចិន​ខាងត្បូង

(រូបភាពពី CNN)

ពួកមន្ដ្រីអាមេរិកបាននិយាយថាប្រទេសចិនបានដាក់ពង្រាយយន្ដហោះចម្បាំងនៅលើកោះមួយនៃសមុទ្រចិនខាងត្បូងដែលនៅទីនោះចិនបានដាក់ពង្រាយរួចហើយនូវកាំជ្រួចបាញ់យន្ដហោះ។

មន្ដ្រីសហរដ្ឋអាមេរិក២រូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់បណ្ដាញផ្សាយព័ត៌មាន Fox News ថាក្រុមចារកម្មរបស់អាមេរិកបានថតរូបភាពនិងរកឃើញយន្ដហោះចម្បាំងរបស់ចិននោះចំនួនពីរគ្រឿងគឺប្រភេទ Shenyang J-11 និង Xian Jh-7 ស្ថិតនៅលើកោះ Woody នៅក្នុងតំបន់ជំលោះនៃប្រជុំកោះប៉ារ៉ាហ្ស៊ែលដែល​យន្ដហោះទាំង២នេះបានទៅចុះចតប៉ុន្មានថ្ងៃមកនេះ។

អ្នកនាំពាក្យម្នាក់នៃមេបញ្ជាកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិចអនុសេនីយ៍ឯក Darryn James បានបញ្ជាក់បន្ថែម​លើសេចក្ដីរាយការណ៍នេះប៉ុន្ដែលោកថាយន្ដហោះចម្បាំងរបស់ចិនទាំងនេះ​ធ្លាប់ហោះចុះចតលើកោះទាំងនោះរួចមកហើយ។

លោកអនុសេនីយ៍ឯករូបនេះ​បានបញ្ជាក់​ទៀតថាកោះ Woody គឺ​ទាំងប្រទេសវៀតណាមនិង​កោះ​តៃវ៉ានថាស្ថិតក្នុងដែនទឹករបស់ខ្លួនដែលពួកគេអះអាងដូចនេះ​តាំងពីទសវត្ស​១៩៩០​មក។

សេចក្ដីរាយការណ៍នេះបានធ្វើឡើងស្របពេលដែលលោករដ្ឋមន្ដ្រីការបរទេសចិន វ៉ាងយី ជួបសមភាគីអាមេរិក​ ចន ឃើរី នៅទីក្រុងវ៉ាស៊ីនតោន។

សហរដ្ឋអាមេរិកនិងប្រទេសចិនស្ថិតក្នុងស្ថានភាពតានតឹងនៅដំណាក់កាលចុងក្រោយនេះករណីជំលោះសមុទ្រ​ចិនខាងត្បូងគឺបន្ទាប់ពីអាមេរិកបានបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះដែលទីក្រុងប៉េកាំងប្រកាសថ្កោល​ទោស ហើយក្រោយមកក្រុងប៉េកាំងបានពង្រាយកាំជ្រួចជាច្រើនដើមនៅលើកោះ Woody ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ