គណបក្សថ្មី​បែក​ចេញ​ពីគណបក្ស​ហ៊្វុនស៊ិនប៉ិចប្រកាសសមាស​ភាព​ថ្នាក់ដឹកនាំ

គណបក្សថ្មីមួយ​ដែល​បែក​ចេញ​ពីគណបក្ស​ហ៊្វុនស៊ិន​​ប៉ិច​ ហើយទើប​ទទួល​បានសិទ្ធិ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​នៅពេល​ថ្មីៗនេះបាន​ប្រកាស​សមាស​ភាព​ក្នុងថ្នាក់​ដឹកនាំ​របស់ខ្លួនដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ។​

អតីតអនុប្រធានគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ លោក ញឹក ប៊ុនឆៃ បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពីគណបក្សដែល​ខ្លួន​ចូល​រួម​តាំងពីអាណត្តិ​ទី​១ ហើយបាន​បង្កើត​គណបក្សថ្មីមួយ​ឈ្មោះគណបក្សខ្មែរ​រួប​រួម​ជាតិ​។ នៅក្នុងសមាជ​លើកដំបូង​របស់ខ្លួន​នៅព្រឹក​ថ្ងៃទី​២៦ខែកុម្ភៈនេះ​គណបក្សខ្មែរ​រួប​រួ​មជាតិបាន​សម្រេច​ដាក់ថ្នាក់ដឹក​នាំ​រួម​​មាន​លោក ញឹក ប៊ុន​ឆៃ ជាប្រធាន លោក ខាន់ សាវឿន​ អនុប្រធាន លោក ទៀ ចំរ៉ាត់​ ជា​ប្រធានកិត្តិយស និងលោក ស៊ឹម សុន ជាអគ្គលេខាធិការ។​

កាលពីថ្ងៃទី២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​ ក្រសួង​មហាផ្ទៃបានសម្រេច​អនុញ្ញាតឲ្យ​លោក ញឹក ប៊ុនឆៃ អតីតអនុប្រធាន​ទី២​នៃ​គណបក្សហ៊្វុន​ស៊ិន​ប៉ិច​បង្កើតគណបក្ស​ថ្មី មួយឈ្មោះ ខ្មែរ​រួប​រួមជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ