បទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរីត្រូវបានអនុវត្តស្ទើរតែទាំងស្រុងខណៈដែលប្រទេសរុស្ស៊ីនិងអាមេរិកក៏បានបញ្ឈប់ប្រតិបត្តិការសឹកតាមអាកាសរបស់ពួកគេផងដែរទៅលើផ្នែកមួយចំនួនលើប្រទេសស៊ីរី។
កាលពីថ្ងៃសុក្រក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចមួយដោយបង្ខំឲ្យភាគីច្បាំងគ្នាទាំងពីរបញ្ឈប់ការវាយប្រយុទ្ធគ្នា ហើយដើម្បីធ្វើឲ្យប្រទេសមានសន្ដិភាពនិងផ្សះផ្សារជាតិឡើងវិញ។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថានៅតំបន់ជំលោះមួយចំនួនបើទោះជាស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ក្ដីតែគូរជំលោះប្រដាប់អាវុធទាំងពីរនៅតែត្រៀមប្រយុទ្ធជានិច្ច។
ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីប្រទេសស៊ីរីលោក Staffan de Mistura បាននិយាយថាប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តជាផ្លូវការនិងមានប្រសិទ្ធភាពគឺនៅថ្ងៃ៧មីនានិងមានសន្និសីទអន្ដរជាតិធំមួយដើម្បីជួយស្ដារប្រទេសឡើងវិញ។
ប្រទេសអាមេរិកនិងរុស្ស៊ីជាអ្នកផ្ដួចផ្ដើមផ្ទាល់ចំពោះបទឈប់បាញ់គ្នានៅប្រទេសស៊ីរី។
តែយ៉ាងនេះក្ដីការអនុវត្តបទឈប់បាញ់គ្នានេះគឺសំដៅតែទៅលើកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាមតែប៉ុណ្ណោះ រីឯពួកសកម្មប្រយុទ្ធ ISIS នៅតែត្រូវបានកងទ័ពអាមេរិកនិងរុស្ស៊ីបាញ់ប្រហារ។ ចាប់តាំងពីផ្ទុះសង្គ្រាមឆ្នាំ២០១១មកជនស៊ីវិលបានស្លាប់រហូតដល់ទៅ២៥ម៉ឺននាក់និង១១លាននាក់បាត់បង់ទីជំរក៕
ប្រភព: Reuters