លទ្ធផលនៃការពិនិត្យឈាមនៅខេត្តកណ្តាលរកឃើញ១៦នាក់មានផ្ទុកមេរោគអេដស៍

មន្ត្រីសុខាភិបាលយកសំណាកឈាមទៅធ្វើការពិនិត្យ​រកមេរោគអេដស៍ កាលពីពេលកន្លងទៅ។

មន្រ្តីជំនាញឲ្យដឹងថាលទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៍នៅភូមិពាម ឃុំសំបូរមាស ស្រុកមុខ​កំពូល ខេត្តកណ្តាល បង្ហាញថាអ្នកផ្ទុកមេរោគមានចំនួន១៦នាក់ តែថានេះមិនមែនជាកា​រផ្ទុះមេរោគ​​អេដស៍​​ដូចការចុះផ្សាយលើបណ្តាញសារព័ត៌មាននោះទេ។

អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បា្រប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថារហូតមកដល់ថ្ងៃនេះ ក្រសួងបានរកឃើញមានអ្នក​ផ្ទុក​មេរោ​គអេដស៍​​ចំនួន១៨នាក់ ដែលក្នុងនោះលោកថាមាន២នា​ក់ជាអ្នកផ្ទុកចាស់និង១៦នាក់ជាទើបរក​ឃើញថ្មី​​។​ លោ​កចាត់ទុកថាចំនួនមនុស្ស១៦នាក់នេះ មិនមែនជាការផ្ទុះនៃការឆ្លងជំងឺនេះទេ ដោយលោកថា​មាន​កា​រ​ឆ្លង​យូរហើយតែពួកគាត់ទើបតែចេញរោគសញ្ញាព្រមៗគ្នាទើបធ្វើឲ្យមានការផ្អើលនេះឡើង។

លោកមានប្រសាសន៍ថា៖ មូលហេតុជំងឺអេដស៍ឆ្លងតាមការរួមភេទ ឆ្លងតាមការចាក់ថ្នាំផ្សេងៗឬក៏តាម​អីផ្សេ​ងៗ មូលហេតុតែប៉ុនហ្នឹងមិនមែនអញ្ចឹងទើបថា​វាឆ្លងយូរមកហើយមិនមែនទើបតែ​ឥឡូវទេវា​មានឆ្ល​ងតា​ម​ការរួមភេទប្តីប្រពន្ធ។ មានគូខ្លះមកហ្នឹងប្តីប្រពន្ធដែលយើងរកឃើញថ្ងៃ២២ហ្នឹង ក្នុង៤នាក់ហ្នឹ​ងមាន​ប្តីប្រ​ពន្ធ​មួយគូ។ លោកបន្ថែមថា៖ ខ្ញុំបញ្ជាក់ទៅប្អូនម្តង​ទៀតខ្ញុំបានបញ្ជា​ក់ជាមួយ​សារព័ត៌មានភា​គច្រើន​ហើ​យចេះតែសម្តៅទៅរឿងគេប្រើថ្នាំ ចាក់ថ្នាំអីទៅណាស់  យើងមើលក្នុងចំណោមមនុ​ស្ស២៧៩នា​ក់​​មា​ន​ក្មេ​ង១១២នាក់ អត់មានឆ្លងមួយទេក្មេងហ្នឹងក្រោមក្រោម៥ឆ្នាំក៏មាន ក្រោម១៥ឆ្នាំ បើថា​ក្មេងឈឺ​ច្រើន​ហើយត្រូវរក​ពេទ្យច្រើនហើយចាក់ថ្នាំចាក់អីនៅពេទ្យ គឺបើឆ្លងៗក្មេងហើយបាទអត់មាន!

បើតាមលោកវេជ្ជបណ្ឌិត សម្រាប់ប្រជាពលរដ្ឋណាដែលចង់ទៅ​ពិនិត្យឈាម​គឺអាចទៅពិនិត្យនៅ​មន្ទីរសុ​ខា​​ភិបា​លខេ​ត្តឬមណ្ឌលសុខភាពបាន។

កាលពីខែមករា ឆ្នាំ២០១៥ អង្គការដែលធ្វើការលើផ្នែកសុខភាព ឈ្មោះខេមរា បានចុះទៅធ្វើតេស្ត​ឈា​ម​ប្រ​ជាពលរដ្ឋនៅឃុំសំបួរមាស ដោយរកឃើញថាមនុស្សមួយចំនួនមានផ្ទុកមេរោគអេដស៍ រហូតដល់​មាន​​​ការសង្ស័យ​ថាជាករណីផ្ទុះមេរោគអេដស៍​។ មន្រ្តីក្រសួងសុខាភិបាលឲ្យដឹងថាការធ្វើតេស្តឈាមនេះមិ​ន​បានសុំ​ការអនុញ្ញាតពី​មន្ទីរសុខាភិបាលខេត្តកណ្តាលនោះទេ។

វីអូឌីមិនទាន់អាចទាក់ទងអង្គការខេមរា ដើម្បីសុំការបញ្ជាក់បាននៅឡើយទេ។

លោក លី ពេញស៊ុន បានបញ្ជាក់ថាអង្គការខេមរារកឃើញថាមានមនុស្ស៥នាក់ដែ​លបា​នផ្ទុកមេរោគ​អេ​ដស៍​​។

គួរបញ្ជាក់ថាក្រោយពីមានការព្រួយបារម្ភពីប្រជាពលរដ្ឋពីការផ្ទុះការឆ្លងមេរោគអេដស៍នៅក្នុងភូមិពាម ក្រសួ​ង​​សុខា​ភិ​បាលបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យនិងធ្វើតេស្តឈា​មដល់ប្រជាពលរដ្ឋដែ​លស្ម័គ្រ​ចិត្តចំ​នួន​២៧៩នាក់ ក្រោយពីមានការធ្វើតេស្តឈាម និងពិនិត្យរួចមក ក្រសួងបានអះអាងថាមានមនុស្ស​តែ​៤នា​ក់ប៉ុន្នោះដែលឆ្លងមេរោគនេះ។

ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ លោក ស្រី កែ សុវណ្ណរតន៍ បានដា​​ក់លិខិតមួយចុះថ្ងៃទី​២៥ខែកុម្ភៈ ​ទៅកាន់រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដោយស្នើ ឲ្យពិនិត្យឡើងវិញ​ ករ​ណីសង្ស័យថា​ផ្ទុះ​មេរោគអេដស៍នៅ​ខេត្តកណ្តាល។​

គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១៤ មានករណីរីករាលដាលឆ្លងមេរោគអេសដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់​ដំបង​ ដែលមានមនុស្សប្រមណា២៩០នាក់ត្រូវបានរកឃើញថាផ្ទុកមេរោគអេដស៍។ ករណីនេះ តុលា​ការបានកាត់ទោសគ្រូពេទ្យភូមិម្នាក់ ឈ្មោះ ញ៉ែម ជ្រិន ឲ្យជាប់គុក២៥ឆ្នាំ ដោយចោទថាជា​អ្នកព្យា​បា​អ្នកភូ​មិធ្វេ​សប្រហែសបង្កឲ្យឆ្លងរោគអេដស៍តគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ