សកម្មជនសហជីពស្នើសាលាដំបូងខេត្តកំពង់ស្ពឺទម្លាក់បទចោទ

មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា កាលពីកន្លងទៅ

សកម្មជនសហជីពមួយក្រុមស្នើឲ្យសាលាដំបូងខេត្តកំពង់ស្ពឺទម្លាក់បទចោទដល់ពួកគេទាំង៧នាក់ដោ​យ​​​អះអាងថាពួកគេ​មិន​បានធ្វើអ្វីខុសដូចពាក្យបណ្តឹងរបស់ក្រុមហ៊ុន។

ប្រ​ធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា និងលោក ស៊ុត ចិត្ត ត្រូវសាលាដំបូងខេត្តកំពង់ស្ពឺកោះ​ហៅឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​​​ទី២៩ខែកុម្ភៈនេះដែលដីកាបង្គាប់ឲ្យចូលខ្លួនបញ្ជាក់ថាការកោះហៅនោះដើម្បី​សា​​​កសួ​រពី​ដំ​ណើររឿងញុះញង់​ឲ្យ​ប្រ​​ព្រឹ​ត្ត​បទ​ឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា មិនគោរពសេចក្តីស​ម្រេចរបស់​​តុ​លាការ ហិង្សា​ដោយចេ​ត​នាមា​នស្ថានទម្ងន់ទោស។

សក​ម្មជនសហជីពចលនាកម្មករលោក ស៊ុត ចិត្ត ឲ្យVODដឹងក្រោយពីចេញពីតុលាការថាពួកលោក​បា​ន​​​​​​​​​​​​​សុំ​​​ឲ្យ​ចៅ​ក្រមស៊ើបសួរទម្លាក់បទចោទដោយអះអាងថា ពួកគេមិ​នបាន​ប្រព្រឹ​ត្តដូច​កា​រចោទប្រ​កាន់។

កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៦សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនសហជីពចលនាកម្មករ៥នាក់មានលោក ខាត់ ឡូត លោក ព្រុំ ប៊ុនថន ​លោក ចាំ សំណាង លោក អាន ថុ​ណា និងលោក ម៉ៅ ម៉​យ ក្រោ​​​យពី​ការតវ៉ាមួយបានផ្ទុះហិង្សាមុខរោងចក្រ អេ​ដ្យា​ល​ស្វី​ត​​​ធើ​ នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺនោះ ចោទពីបទដូចគ្នា។

ប៉ុន្តែ​ក្រោ​​យម​កអ្នកទាំង៥រូបត្រូវបានតុលាការខេត្តនេះដោះលែងឲ្យនៅក្រៅ​ឃុំបណ្តោះអាសន្ន​វិញ។​ មន្ត្រី​​ស៊ើបអង្កេតនៅ​សមាគម​ការពារសិទ្ធិមនុស្សអាកហ៊ុកប្រចាំខេត្តកំពង់ស្ពឺលោក អាន ភិន អះអាងថាពល​រដ្ឋ​ដែ​ល​ដឹងហេតុការណ៍ឲ្យដឹងថា អ្នកដែលប្រើហិង្សាគឺជាមនុស្សរបស់ក្រុមនិងសហ​ជីពមួយ​ទៀត​នៅ​ក្នុងរោ​ង​ច​ក្រ​នេះដែលលោកថាគំាទ្រក្រុមហ៊ុន ជា​អ្នកកាន់ដំបង និងបំពង់ទីព វាយទៅលើក្រុម កម្មក​រតវ៉ា ​ដែ​ល​គាំ​ទ្រ​លោក ប៉ាវ ស៊ីណា។

មន្ត្រីសង្គមស៊ីវិលរូបនោះបង្ហាញការសោកស្តាយនៅពេលដែលតុលាការមិនបានចាប់ជនដៃដល់គាំ​ទ្រ​ក្រុ​​មហ៊ុន​មកផ្ទន្ទាទោស។

លោ​ក អាន ភិន អំពាវនាវឲ្យតុលាការប្រើវិធានការច្បាប់នេះឲ្យមានតម្លាភាពដែលលោកថាដើម្បី​​កុំឲ្យ​​មជ្ឈ​ដ្ឋា​ន​​​​នានានៅតែ​មើលឃើញថាការអនុវត្តច្បាប់នៅកម្ពុជាធ្វើឡើងបែបស្តង់ដាពីរ។

យ៉ា​​ង​​ណាក៏ដោយលោក ស៊ុត ចិត្រ ដែលបានចូលបំភ្លឺនៅថ្ងៃចន្ទនេះអះអាងថាក្រោយពីចៅ​ក្រមស៊ើប​សួរ​ទា​ញ​យក​ចម្លើយពួកគេ លោកថាចៅក្រមមិនទាន់សម្រេចយ៉ាងណានៅឡើយទេដោយគ្រាប់​តែប​ញ្ជាឲ្យលោ​កមកកាន់​កន្លែងធ្វើការដូចដើមវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ