រដ្ឋមន្រ្តីក្រសួងដែនដីព្រមានមន្ត្រីឲ្យឈប់ពុករលួយដើម្បីពង្រឹងប្រសិទ្ធភាពការងារ

អតីតរដ្ឋមន្ត្រីក្រសួងដែនដីលោក អ៊ឹម ឈុនលឹម

រដ្ឋមន្ត្រីក្រសួងដែនដីរំឭកមន្ត្រីរបស់ខ្លួនឲ្យជួយទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នដែលលោកថាធ្វើប៉ះ​ពាល់​​​ដល់​ប្រសិ​ទ្ធិភាពកា​រងារក្នុង​​យុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំថ្មីដែលធ្វើឡើង​នៅក្រសួងរៀប​ចំ​ដែនដី​នគ​រូបនីយកម្ម និងសំណង់នាថ្ងៃទី១ខែមីនា រដ្ឋមន្ត្រីនៃក្រសួងនោះលោក អ៊ឹម ឈុនលឹម រំឭក​ឲ្យមន្ត្រីក្រោមឱវាទ ត្រូវប​​ន្តពង្រឹង​តាមដានវត្តមានមន្ត្រីនិងមានវិធានការចំពោះ​មន្ត្រីដែលលោ​កថា​មិនម​ក​ធ្វើ​ការនិ​ងមន្ត្រីអស​ម្ម ស្រប​តាមច្បាប់ស្តីពីសហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល។

លោក អ៊ឹម ឈុនលឹម ឲ្យដឹងទៀតថាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ការពង្រឹងជំហរស្មោះត្រង់លើជំនា​ញវិជ្ជាជីវៈ លោកថាដើម្បីទប់ស្កាត់មន្ត្រីខ្លះប្រើតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអនុវត្តខុ​សឆ្គ​ងដដែ​លៗ ធ្វើឲ្យខូចប្រសិទ្ធិភាពការងារដល់ការជំរុញល្បឿនចេញលិខិតអនុញ្ញាតិឲ្យសាងសង់។

ការជំរុញប្រសិទ្ធិភាពការងាររបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះធ្វើតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថាលោកនឹងពិ​ចារណា​រុះរើគណៈរដ្ឋមន្ត្រីដែ​លស្ពឹកស្រពន់ដែលលោកថាធ្វើការយឺតយ៉ាវមិនឆ្លើយត​បទាន់ពេលវេ​លាដល់ត​ម្រូវការរបស់ប្រ​ជាពលរដ្ឋ។

យ៉ាងណាក៏ដោយសង្គមស៊ីវិលធ្លាប់រិះគន់ថាមន្ត្រីរដ្ឋាភិបាលមួយចំនួនបានប្រឹងប្រែងដាក់វិធា​នកា​របែបនេះឬបែបនោះនៅពេលដែលមានការព្រមានពីនាយប្រមុខរដ្ឋាភិបាល។ ប៉ុន្តែពួកគេថាការប្រឹ​ង​​ប្រែ​​​​​ងស្រែកតាមនាយករដ្ឋមន្ត្រីដោយស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមនោះពួកគេថាបានស្ងាត់ទៅវិ​ញក្នុងរយៈ​ខ្លីធ្វើឲ្យប្រ​សិទ្ធិភាពការងារនៅតែបន្តធា្លក់ចុះ។

ទោះជាយ៉ាងណាលោក អ៊ឹម ឈុនលឹម បានរំឭកឲ្យក្រុមការងាររបស់ក្រសួងនោះត្រូវជំរុញរៀបចំច្បា​ប់និងលិខិតបទដ្ឋានគតិយុត្តចាំបាច់របស់ក្រសួងឲ្យបានឆាប់ដែលលោកថាដើម្បីអាចឆ្លើយត​ប​ទៅនឹងការីក​ចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងតម្រូវការរបស់ពលរដ្ឋ និងបំពេញបាននូវខ្វះខាតផ្នែកច្បាប់​ចំពោះការងា​រដែ​លមានហានិភ័យខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ