វៀតណាម​ពង្រឹងជំនាញ​នគរបាលពិសេស​ដើម្បី​ការការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ

(រូបភាពពី www.vietnamtourism.org.vn)

អាជ្ញាធរ​វៀតណាម​កំពុង​បាន​រៀបចំផែនការ​ដាក់​​ឲ្យមាន​​ក្រុម​នគរបាល​ពិសេសេដើម្បី​ការពារ​សុវត្ថិភាព​ដល់ភ្ញៀវ​ទេសចរត្រៀម​ទប់ស្កាត់នឹង​បទល្មើស​នានារួមទាំង​ការលួច​ប្លន់ជាដើម​។​

ប្រធាន​គណៈកម្មាធិការ​ប្រជាជនក្រុង​​ហូជីមិញ​លោក ង្វៀន ថាញ់ផុង ថ្លែងក្នុង​សន្និសីទមួយ​កាលពីថ្ងៃអង្គារ​ថា  ការពង្រឹង​សមត្ថភាព​នគរបាល​ក្នុង​ទីក្រុង​គឺជា​ការសំខាន់​នៅពេល​នេះដើម្បីធានា​ដល់សន្តិសុខ​របស់ភ្ញៀវទេសចរ។​ នេះបើតាម​សារព័ត៌មាន​ Thanhnien News។​

លោក ផុង ថ្លែងថាទីក្រុង​អាច​រង​សម្ពាធ​ដោយ​សារបទ​ឧក្រិដ្ឋ​នានា​រួម​ទាំង​ការ​លួច​ ប្លន់​ ហើយលោក​ជំរុញ​ឲ្យអាជ្ញាធរ​ភូមិឃុំ​យកចិត្ត​ទុក្ខដាក់​លើបញ្ហានេះ។​

លោក ផាន អាញ់មីង អគ្គនាយករងនៃ​នាយករដ្ឋាន​នគរបាលក្រុង​ហូជីមិញថ្លែងថាទេសចរណ៍គឺជាវិស័យមួយដែលត្រូវតែ​ធ្វើឲ្យប្រាកដថាមានសុវត្ថិភាព​បំផុត​។ លោកបញ្ជាក់ថាក្រុមនេះគួរមានកម្លាំងពិសេសសម្រាប់ធ្វើការរបស់ខ្លួនមិនចាំបាច់​រង​ចាំនគរបាល​ទូទៅ​អន្តរាគមន៍​ពេលមានបញ្ហាកើតឡើងនោះទេ។​​​ ​

លោក ផាន អាញ់មីង ជំរុញឲ្យមានការបង្កើតច្បាប់​បន្ថែម​ទៀតដើម្បីធានាសុវត្ថិភាព​ភ្ញៀវទេសចរណ៍។ លោកក៏ស្នើឲ្យមានការដាក់ទោសទណ្ឌដល់ក្រុម​ទេសចរណ៍ណាដែលមិនបានគិត​ឲ្យបាន​ដិតដល់​ក្នុងការការពារ​សុវត្ថិភាព​ភ្ញៀវ​។​

នាយកដ្ឋាន​ទេសចរណ៍​នៃទីក្រុង​ហូជីមិញបានបង្ហាញរបាយការណ៍ថាពួកគេទទួលបាន​កំណត់ទូតពីប្រទេស អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ដែលបានបញ្ជាក់ថាប្រជាពលរដ្ឋ​របស់ពួកគេ​ធ្វើដំណើរកំសាន្តនៅ​វៀតណាម​ហើយបានជួប​បញ្ហាចោរកម្ម​រាប់​រយករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ