​រដ្ឋាភិបាល​ជួយ​ពលករ​ជួប​ការលំបាក​ក្នុង​ការងារ​នៅ​ម៉ាឡេស៊ី​៤​នាក់​ឲ្យមក​កម្ពុជា​វិញ​

​រដ្ឋាភិបាល​កម្ពុជា​ បាន​អន្តរាគមន៍​ចំពោះ ពល​ការិនី​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួប​ការលំបាក​ចំនួន៤​នាក់​បន្ថែម​ទៀត ​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ បានឲ្យដឹង​ថា ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ៤​នាក់ ​ដែល​ជួប​ការលំបាក​ក្នុង​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៧ មិនា វេលា​ម៉ោង ៧ ៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK ៥៣៦​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យដឹងថា ដោយ​បញ្ហា​ពល​ការិនី​នៅ​ម៉ាឡេស៊ី និង​បញ្ហា​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន នៅតែ​បន្ត​កើត​មាន​សឹងតែ​រៀងរាល់ថ្ងៃ ដូច្នេះ​ក្រសួងការបរទេស​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​ដល់​ឪពុក – ម្តាយ អាណាព្យបាល និង​នារី​គ្រប់រូប​ទាំង​អស់ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បោកប្រាស​របស់​មេខ្យល់ និង​កុំ​ធ្វើដំណើរ​ខុសច្បាប់​ទៅកាន់​ប្រទេស​ទាំងនោះ​ដើម្បី​ជៀសវាង​ហានិភ័យ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យដឹង​ថា​ ពលកា​រិនីទាំ​ង​នោះមាន ៤​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្ត ពោធិសាត់ កំពង់ធំ និង ក្រចេះ ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាំងពី​ឆ្នាំ ២០១៤ និង ពល​ការិនី​ម្នាក់ទៀត​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ដែល​បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​តាំងពី​ឆ្នាំ ២០១៣​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ