​អង្គការ​សុខភាព​ពិភពលោក​រកឃើញ​នៅ​ឡាវ​មាន​ការឆ្លង​មេរោគ​Zika​លើកដំបូង​

មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika (រូបភាពពីសារព័ត៌មាន Channel News Assia)

​អង្គការ​សុខភាព​ពិភពលោក​រកឃើញថា ឡាវ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​៤១​ផ្សេងទៀត​នៅ​លើ​ពិភពលោក ​ដែល​មាន​ឆ្លង​រាលដាល​មេរោគ Zika នៅ​ក្នុង​ដើមឆ្នាំ​២០១៦ នេះ​។​

​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា នៅ​ពេល​ថ្មីៗ​នេះ មាន​ការឆ្លង​មេរោគ​Zika នៅប្រទេសឡាវ​ដែល​ចម្លង​តាមរយៈ​មូស​ខាំហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។​ នេះបើ​តាម​សារព័ត៌មាន​Channel News Asia​។​

​មន្ត្រី​សុខាភិបាល​របស់​ឡាវ​ឲ្យដឹងថា ករណី​ឆ្លង​នោះ​កើតមាន​លើ​មនុស្ស​អាយុ ២២​ឆ្នាំ កាលពី​ខែ​មុន​ហើយ​គេ​ទទួល​ការព្យាបាល​នៅក្នុង​ស្រុក​បាន​ជា​វិញ​ហើយ​។​

​តំបន់​អាស៊ី​គេ​មិនសូវ​ឃើញ​មាន​មេរោគ​ប្រភេទ​នេះ ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ តែ​នៅ​អាមេរិក​ឡាទីន​រហូតដល់​មាន​ការប្រកាសអាសន្ន​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​ប្រទេសប្រេ​ស៊ីល​ ជាប្រទេស​ដែល​បានប្រកាសអាស​ន្នមុន​គេ​ចំពោះ​មេរោគ Zika ដែល​តាំងពី​រាលដាល​ការឆ្លង​មក​មនុស្ស​ប្រមាណ​១​លាន​៥​សែន​ជួប​បញ្ហា​ប្រឈម ហើយ​ក្នុងនោះ​មាន​៦៤១​នាក់ បញ្ជាក់ថា មាន​ការឆ្លង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered