សាលារាជធានីបដិសេធការស្នើសុំ​ជិះកង់របស់អង្គការមិនមែនរដ្ឋាភិបាលក្នុងឱកាសទិវាសិទ្ធិនារី

សាលារាជធានីភ្នំពេញបដិសេធដការស្នើសុំជិះកង់ដង្ហែដើម្បីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា របស់បណ្តាញអង្គការ និងប្រជាពលរដ្ឋបឹងកក់ ដោយអះអាងថាអាចធ្វើឲ្យបះពាល់ដល់សន្តិសុខ និងសណ្ឋាប់ធ្នាប់សាធារណៈ។

ក្នុងលិខិតចុះថ្ងៃទី៧ ខែមីនា ផ្ញើជូនប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះ អង្គការស៊ីដ និងតំណាងប្រជាពលរដ្ឋបឹងកក់ ដែលជាអ្នកស្នើសុំជិះកង់នោះ សាលារាជធានីបានលើកឡើងថា ដោយយោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំនៅថ្ងៃទី៧ សាលារាជធានីបដិសេធមិនឲ្យមានការជិះក្បួនកង់ដង្ហែរបស់ប្រជាពលរដ្ឋចំនួនប្រមាណ៣០០នាក់ ពីមុខក្រសួងកិច្ចការនារីឆ្ពោះទៅវិមានរដ្ឋសភា ដើម្បីដាក់ញត្តិឡើយ។

លិខិតដដែលនោះបន្តថា ករណីមានការជួបជុំគ្នាជិះកង់ ឬផ្ទុយពីសេចក្តីជូនដំណឹងនេះដែលសាលារាជធានីថាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩