មនុស្ស​ជិត​៥០​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត​នៅ​អឺុរ៉ាក់​

(រូបភាពពី BBC)

យ៉ាងហោចណាស់មនុស្ស៤៧នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកឥន្ធនៈមួយត្រូវបានផ្ទុះ​ឡើងកាល​ពី​ថ្ងៃ​អាទិត្យ នៅត្រង់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​នៅក្បែរទីក្រុងហ៊ីលឡា ដែលជាទីក្រុងនៅភាគខាងត្បូងនៃរដ្ឋធានីបាកដាដ ប្រទេស​អ៊ីរ៉ាក់។

បណ្ដាញ​ផ្សាយ​ព័ត៌មាន ​BBC បាន​របាយការណ៍ថា ៣៩​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ជា​ជន​ស៊ីវិល ហើយ​ក្រៅពី​នោះ​ជា​នគរបាល​។ មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងហេតុការណ៍​ផ្ទុះនោះ។

ការវាយប្រហារនេះបានកើតឡើងក្រោយ​ថ្ងៃត្រង់បន្តិច (ម៉ោងក្នុងស្រុក) ជា​ពេល​ដែល​រថយន្ត​រាប់សិបគ្រឿង​ស្ថិត​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នោះ​។

ក្រុម​ដែលត្រូវ​គេ​ស្គាល់​​ថា​ជា​រដ្ឋអ៊ិស្លាមបាន​និយាយនៅ​លើ​គេហទំព័រ​ Amag​ ដែលជា​គេហទំព័រ​ព័ត៌មាន​​គាំ​ទ្រ​រដ្ឋឥស្លាម​ថាខ្លួនជា​អ្នក​ធ្វើ​ការ​វាយប្រហារនោះ​។

ប្រភព​៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ