ការប្រកែកគ្នារឿង Messi ឬRonaldo ជាកីឡាករល្អបំផុតបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅឥណ្ឌា

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Ronaldo (ឆ្វេង) និង​កីឡាករ​សញ្ជាតិ​ Messi (រូប​ពី​BBC)

បុរសម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីឈ្លោះប្រកែកជាមួយមិត្តភក្តិពីរឿងថាតើកីឡាករ Lionel Messi ឬកីឡាករ Cristiano Ronaldo គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។

បណ្ដាញផ្សាយព័ត៌មានBBC បានចុះផ្សាយដោយដកស្រង់សម្ដីនគរបាលឥណ្ឌាថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់អាយុ២១ឆ្នាំឈ្មោះ Michael Chukwuma បានចាក់ជនរួមជាតិវ័យ៣៤ឆ្នាំមួយរូបឈ្មោះ Obinna Duru Chukwu នៅជាយក្រុងទីក្រុងម៉ុមបៃ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីពិធីជប់លៀងមួយកាលពីយប់ថ្ងៃសៅរ៍។

អធិការនគរបាលមួយរូបបាននិយាយថា៖ “ពួកគេបានពិភាក្សាអំពីកីឡាករបាល់ទាត់។ មួយគឺអ្នកគាំទ្រ កីឡាករ Messi និងមួយទៀតនេះគឺអ្នកគាំទ្រកីឡាករ Ronaldo… ក្នុងអំឡុងការសន្ទនាគ្នានោះ ការឈ្លោះប្រកែកគ្នាមួយបានកើតឡើង។ ជនដែលបានស្លាប់បានចោលកែវទៅលើផ្ទៃមុខរបស់ជនជាប់ចោទ។ កែវនោះបានបែកហើយបណ្ដាលឲ្យមានរបួសបន្តិចបន្តួច”

មន្ត្រីនគរបាលដដែលបន្ថែមទៀតថា៖ “បន្ទាប់មក ជនជាប់ចោទបានយកបំណែកកែវ និងបានវាយប្រហារទៅលើជនរងគ្រោះដែលបានស្លាប់ដោយសារការហូរឈាមខ្លាំង”

កីឡាករលំដាប់អន្តរជាតិសញ្ជាតិអាហ្សង់ទីន លោក Messi អាយុ២៨ឆ្នាំគឺជាម្ចាស់ពាន the Ballon d’Or ៥ដង ដែលពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្ដល់ឱ្យទៅអ្នកលេងល្អបំផុតរបស់ពិភពលោកដោយគណៈអភិបាលរបស់ FIFA ។ ចំណែកឯប្រធានក្រុមជម្រើសជាតិប៉ទុយហ្កាល់កីឡាករ Ronaldo អាយុ ៣១ឆ្នាំបានឈ្នះពានរង្វាន់នេះចំនួនបីដង៕

ប្រភព៖ BBC

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩