អង្គការសុខភាព​ពិភពលោក​ណែនាំ​ឲ្យស្ត្រី​មានផ្ទៃពោះកុំទៅតំបន់​កំពុងផ្ទុះ​មេរោគហ្សីកា

(រូបភាពពី Reuters)

អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារម្សិលមិញណែនាំឲ្យស្ត្រីមានផ្ទៃពោះ​កុំធ្វើដំណើរ​ទៅកាន់តំបន់​ដែលកំពុងផ្ទុះរាលដាលឆ្លង​មេរោគ​ហ្សីកា ព្រោះមេរោគនេះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។​

អង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំ​បន្ទាប់​បើកកិច្ចប្រជុំមួយ​​ស្តីពីការ​រាលដាល​ការ​ឆ្លង​មេរោគ​ហ្សីកា​យ៉ាងឆាប់​រហ័យ​តាម​រយៈមូសខាំ​បាន​​បញ្ជាក់ថាស្ត្រីមានផ្ទៃពោះ​មិនគួរធ្វើដំណើរទៅកាន់​តំបន់​ដែលកំពុង​ផ្ទុះរាលដាលមេរោគ​ហ្សីកាទេ។ ​នេះបើតាមសារព័ត៌មាន​ Channel News Asia។​

ប្រធាន​អង្គការ​សុខភាព​ពិភព​លោកលោកស្រី​ Margaret Chan បានលើកឡើងពីទំនាក់ទំនង​រវាង​មេរោគហ្សីកា និងស្ថានក្បាលតូចរបស់ទារកទើបកើតដោយបញ្ជាក់ថាប៉ះពាល់ដល់ខួរក្បាលរបស់​ទារកទើបកើតដែលមិនទាន់មានថ្នាំបង្ការនៅឡើយ។​ លោកស្រីបន្ថែមថាជាការល្អគឺស្ត្រី​មានផ្ទៃពោះមិនត្រូវធ្វើដំណើរទៅកាន់តំបន់​ដែលកំពុងរាលដាល​មេរោគនេះទេរហូតដល់អ្នកជំនាញរកឃើញមូលហេតុច្បាស់និងថ្នាំព្យាបាល​ជំងឺនេះ។​​

បច្ចុប្បន្ន​ប្រទេសចំនួន៩​មានសេចក្តីរាយការណ៍ថាមានការរាលដាលខ្លាំងមេរោគហ្សីកា  ហើយក្នុងនោះប្រទេសចំនួន​ពីរកំពុងជួបប្រទះទារកកើតមកមានក្បាលតួចដោយសារ​មេរោគហ្សីកាគឺប្រទេសបារាំងនិងប្រស៊ីល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ