ថ្នាក់ដឹកនាំបក្សនៅទីក្រុងហូជីមិញនៃប្រទេសរៀបចំក្រុមការងារជាប្រព័ន្ធនៅតាមគ្រប់ស្ថាប័នដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដែលធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃប្រទេសជាតិ។
អគ្គលេខាធិការបក្សប្រចាំទីក្រុងហូជីមិញលោក ឌីញ ឡាថាំង ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា គណៈកម្មាធិការបក្សនឹងរៀបចំក្រុមការងារបក្សតាមអង្គភាពដើម្បីដឹកនាំការងារស្វែងរកនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន Vietnam News។
លោក ឌីញ ឡាថាំង ថ្លែងថាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវពិនិត្យនិងកំណត់លក្ខណៈឲ្យបានច្បាស់លាស់ដើម្បីមានលទ្ធភាពក្នុងការទប់ស្តាត់អំពើពុករលួយដូចជាមានការសូកប៉ាន់និងទទួលសំណូកនាំឲ្យខូចប្រយោជន៍ជាតិ។ លោកបញ្ជាក់ថាអ្នកដឹកនាំត្រូវតែស្តាប់គំនិតរបស់សាធារណជនហើយរៀបចំសមាជិកដើម្បីធ្វើកិច្ចការងារនេះ៕