នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ជា​ក្របខ័ណ្ឌ​រដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​បញ្ជា​ឲ្យ​ក្រសួង​មុខ​ងារ​សាធារណៈ​បញ្ចូល​គ្រូពេទ្យ​ឯក​ទេស​ទាំងអស់​ចូល​ក្នុង​ក្រ​បខ័ណ្ឌ​រដ្ឋ​ ដោយ​លោក​ថា​កម្ពុជា​ត្រូវ​ការចាំបាច់​គ្រូពេទ្យ​ឯកទេស។

ក្នុងពិធីបិទសន្និបាត​បូក​សរុបការងារ​របស់​ក្រសួង​សុខាភិបាល លោក ហ៊ុន សែន បាន​លើក​ឡើ​ង​ថា​ក្រសួង​មុខ​ងារ​សាធារណៈ​ត្រូវបញ្ចូលគ្រូពេទ្យ​ឯកទេស​ទៅក្នុង​ក្របខ័ណ្ឌ​រដ្ឋ ដោយ​សារ​​កម្ពុជា​ត្រូវ​ការ​ធនធានមនុស្សបែបនេះ​និងដើម្បី​​កាត់បន្ថយ​​ប្រជាពល​រដ្ឋ​​ចេញទៅព្យាបាល​នៅក្រៅ​​ប្រទេស។​

លោក​ ហ៊ុន សែន បញ្ជាក់​ថា៖ “តែឥឡូវយើងប្រកាសទទួល​យក​គ្រូពេទ្យ​ឯកទេសទាំងអស់”។ លោក​បន្ត​ថា​លោក​ធ្លាប់​បាន​ចុះ​ហត្ថលេខា​ឲ្យ​គ្រូពេទ្យ​ឯក​ទេស​មួយចំនួន​ចូល​ជា​ក្របខ័ណ្ឌ​រដ្ឋ​តែ​លោកថា​នៅ​មាន​គ្រូពេទ្យ​ឯក​ទេស​មួយ​ចំនួន​ទៀត មិន​ទាន់​បាន​ចូល​ជា​ក្របខ័ណ្ឌ​រដ្ឋ។ លោក​បញ្ជា​ឲ្យ​ក្រសួង​មុខងារ​សាធារណៈ​បញ្ចូល​ពួកគេ​ចូលក្របខ័ណ្ឌ​ឲ្យ​បាន​ឆាប់។​

លោក ហ៊ុន សែន ក៏​បាន​​ស្នើ​ឲ្យ​ពិ​ចារណា​កុំ​ឲ្យ​គ្រូពេទ្យ​ឯកទេស​ឆាប់​ចូលនិវត្តន៍ពេក ដើម្បីឲ្យ​ពួកគេ​អាច​ធ្វើការបានយូរ។ លោក​ក៏បាន​ស្នើ​ឲ្យ​ពិចារណា​តែង​តាំង​គ្រូពេទ្យ​ឯកទេស​ដែលចូល​និវត្តន៍​ហើយ ​មាន​មុខងារ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ហើយ​បម្រើ​ការ​នៅ​មន្ទីរពេទ្យណាមួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ