កូរ៉េខាងជើងបាញ់​មីស៊ីលកម្រិតខ្លីចំនួន​ពីរជាថ្មីទៀត

(រូបភាពពី BBC)

ក្រុមយោធាស៊ើបយកការណ៍របស់កូរ៉េខាងត្បូង​បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់​មីស៊ីលកម្រិតខ្លីចំនួនពីរជា​ថ្មីទៀត​ចូលក្នុងសមុទ្រខាងកើតឬសមុទ្រជប៉ុនដែលជាការដុតកម្តៅ​ភាព​តានតឹងនៅឧបទ្វីបកូរ៉េ។​

យោធាកូរ៉េខាងត្បូង​បានបញ្ជាក់ថាការបាញ់​នោះជាមីស៊ីលកម្រិតខ្លី​បាញ់ចូលក្នុងសមុទ្រខាងកើត​ក្នុងចម្ងាយ​៥០០គីឡូម៉ែត្រ ហើយវាយបានធ្លាក់ចូលក្នុងទឹក។​ នេះបើតាមសារព័ត៌មាន BBC News។​

ក្រោយពេលបាញ់ភ្លាមៗ​ទីក្រុងព្យុងយ៉ាងបានប្រកាសថារាល់កិច្ចសហប្រតិសេដ្ឋកិច្ចផ្សេងៗ​ជាមួយកូរ៉េខាង​ត្បូង​ត្រូវលុបចោល ​ហើយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន​កូរ៉េខាងត្បូង​ទីក្រុងព្យុងយ៉ាងនឹងលក់ចេញ។​ ទ្រព្យសម្បត្តិភាគច្រើន​របស់ក្រុមហ៊ុន​កូរ៉េខាងត្បូងស្ថិត​នៅក្នុងតំបន់​កៃសុងជា​តំបន់សេដ្ឋកិច្ចរួមរបស់កូរ៉េទាំងពីរមានទីតាំងក្នុងទឹកដីកូរ៉េខាងជើង។​

កាលពីខែកុម្ភៈ កូរ៉េខាងត្បូងបានជំរុញឲ្យកូរ៉េខាងជើង​ស្តារកិច្ចសហប្រតិបត្តិការនៅតំបន់​សេដ្ឋកិច្ចកៃសុងវិញ បន្ទាប់ពីកូរ៉េខាងជើងបាញ់​មីស៊ីលឆ្លងទ្វីប ហើយប្រកាសលុបចោលរាល់គម្រោងកិច្ចសហប្រតិបត្តិការ។ ទីក្រុងព្យុង​យ៉ាងប្រកាសសង្គ្រាម ហើយបញ្ជាក់ថាខ្លួននឹងរៀបចំតំបន់​កៃសុងទៅជាមូលដ្ឋាន​សម្រាប់កងទ័ពវិញ។​

កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើងបានថ្លែងថាអ្នកវិទ្យាសាស្ត្ររបស់ខ្លួនកំពុងរៀបចំក្បាល​នុយក្លេអ៊ែ​ឲ្យតូច​សមល្មម​អាចប្រើត្រូវជាមួយ​មីស៊ីលឆ្លងទ្វី​ប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ