ក្រុមចោរលួចតាមប្រព័ន្ធអ៊ិនធើណែតប៉ុនប៉ងលួចលុយពីធនាគារកណ្តាលរបស់បង់ក្លាដេសចំនួន១ពាន់លានដុល្លារតាមរូបភាពវេរទៅធនាគារផ្សេងៗទៀតតែត្រូវបរាជ័យវិញបន្ទាប់ពីមានកំហុសក្នុងការផ្ទេរ។
មន្ត្រីធនាគារកណ្តាលរបស់បង់ក្លាដេសថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថាក្រុមចោរនោះបានលួចចូលធ្វើលិខិតសុំផ្ទេរប្រាក់ដែលមើលទៅដូចលិខិតស្របច្បាប់។ មន្ត្រីនេះបញ្ជាក់ថាការស្នើសុំនេះបើមិនមានការរារាំងណាមួយកើតឡើងទេក្រុមចោរនោះនឹងទទួលបានប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណាការស្នើសុំនេះត្រូវបានផ្អាកវិញបន្ទាប់ពីធនាគារផ្សេងបញ្ជាក់ថាសំណើរនោះមានការសង្ស័យ។ បើតាមកុំព្យូទ័ររបស់ក្រុមចោរនោះក្រុមជំនាញបញ្ជាក់ថាពួកគេធ្លាប់លួចលុយពីធនាគារប្រមាណ៨០លានដុល្លារកាលពីពេលកន្លងទៅ។
ក្រុមដែលព្យាយាមលួចនេះបានព្យាយាមប្រមាណ១ខែមកហើយដែលក្រុមនេះបានចំណាយពេលសិក្សាពីដំណើរការផ្ទៃក្នុងរបស់ធនាគារកណ្តាលបង់ក្លាដេស ដូច្នេះគេអាចបន្លំបុគ្គលិកធនាគារពេលដែលមានការស្នើសុំនោះ។
ទោះយ៉ាងណាបុគ្គលិកធនាគារប្រាប់រ៉យទ័រថាមានការហៅលេខប្រតិបត្តិការនិងអក្សរមិនត្រូវទើបពួកគេសង្ស័យថាក្រុមនោះជាចោរ។ ការប្រកបខុសនេះគឺប្រកបឈ្មោះធនាគារដែលទទួលលុយគឺធនាគារ Deutsche របស់អាល្លឺម៉ង់ពេលនោះមានការស្នើឲ្យបញ្ជាក់ជាថ្មីទៀតពីធនាគារកណ្តាលហើយក៏សម្រេចផ្អាកការផ្ទេរ៕