រដ្ឋាភិបាលកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេពជាតំបន់សហគមន៍

រដ្ឋាភិបាលសម្រេចកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេព ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ជា​តំបន់​​សហ គមន៍ សម្រាប់ចែក​​ជូន​ប្រជា​ពលរដ្ឋ​ដែលរស់នៅមូល​ដ្ឋាន។​

នៅក្នុងអនុក្រឹត្យមួយចុះថ្ងៃទី៦ ខែមករា ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ត្រូវ​បានកំណត់ ជាតំបន់សហ គមន៍​ដែន​ជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើ​ផ្ទៃ​ដី​សរុប​ចំនួន​៥ពាន់​ហិកតា សម្រាប់ផ្តល់ជូនប្រជាពល​រដ្ឋដែល​រស់នៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំយាងនិងឃុំកន្ទួត ស្រុកជាំក្សា​ន្ត ខេត្តព្រះវិហារ។ អនុក្រឹត្យបញ្ជាក់ថា​តំបន់នោះត្រូវ​បានកំណ​ត់ជាតំបន់គ្រប់គ្រងបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បើតាមអនុក្រឹត្យ​ រាល់ការចេញប័ណ្ណសម្គាល់ដីធ្លី ឬការអនុញ្ញាតឲ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ​ត្រូវ​មាន​ការ​បញ្ជាក់យល់ព្រមជាមុនពី ក្រសួងបរិស្ថាន ដោយអនុលោមតាមច្បាប់ភូមិបាល។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក សៅ សុភាព មានប្រសាសន៍ថា​ការ​កំណត់ជាដីសហគមន៍​ឬ​សម្ប​ទាន​​សង្គមកិច្ច​ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ។​ លោក​បន្ត​ថា​រដ្ឋាភិបាល​មាន​គោល​​នយោ​បាយ​ក្នុងកា​រផ្តល់​ឱកា​ស​ដល់​​ប្រជាពលរដ្ឋ​ នៅពេល​ចាំបាច់ណាមួយ។​

មន្រ្តីសម្របសម្រួលអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថាកន្លងទៅ នៅ​តំបន់​​នោះ ប្រជា​ពលរដ្ឋ​ធ្លាប់ចេញមុខតវ៉ារឿងជម្លោះដីធ្លី។ លោកបន្ត​ថា​ប្រជាពលរដ្ឋជាង​៣០០​គ្រួសារ​ត្រូវ​បាន​បណ្តេញចេញ ហើយពួកគេបានតវ៉ាជាបន្តបន្ទាប់ទៅស្ថាប័ន​ពាក់​ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ