ប្រទេសមហាអំណាចកាលពីឆ្នាំមុនបានអំពាវនាវឲ្យមានការចរចាក្នុងរយៈពេល៦ខែ នៅក្នុងប្រទេសស៊ីរីក្នុងការរៀបចំរដ្ឋាភិបាលថ្មី តាមរដ្ឋធម្មនុញ្ញថ្មីមួយ ហើយរៀបចំការបោះឆ្នោតក្នុងរយៈពេល១៨ខែបន្ទាប់មកទៀត។
ប្រសិតរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសស៊ីរី កាលពីថ្ងៃសុក្រម្សិលមិញ បានអំពាវនាវឲ្យប្រទេសដែលខ្ទិចខ្ទាំដោយសារសង្គ្រាមមួយនេះ រៀបចំការបោះឆ្នោត ក្នុងរយៈពេល១៨ខែទៀត ខណៈក្រុមប្រឆាំងប្រកាសយល់ព្រមចូលរួមក្នុងការចរចាដោយ សន្តិភាពជាថ្មីទៀតនៅសប្តាហ៍ក្រោយ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ប៉ុន្តែដែលជាក្តីកង្វល់របស់សហគមន៍អន្តរជាតិក្នុងការចរចានោះគឺ រដ្ឋាភិបាលស៊ីរី បានបើកការវាយប្រហារជាថ្មីនៅក្នុងទីក្រុងធំលំដាប់ទី២របស់ស៊ីរីគឺក្រុងអាឡេប៉ូ បើទោះជាមានការព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។