ក្រសួង​ព័ត៌មាន​ចាត់​មន្ត្រី​ជំនាញ​មួយ​នាក់​ចាំ​ទទួល​សំណើ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​សុំ​ណាត់​ជួប​រដ្ឋមន្ត្រី​

​ក្រសួង​ព័ត៌មាន​ឲ្យដឹងថា ខ្លួន​នឹង​ចាត់​មន្ត្រី​ជំនាញ​មួយ​នាក់​នៅក្នុង​ស្ថាប័ន​នេះ ឲ្យ​ចាំ​ទទួល​សំណើ​ពីមន្ត្រី​នៅអង្គភាព​ចំណុះ​ក្រសួង​ព័ត៌មាន និង​មន្ត្រី​រដ្ឋាភិបាល ដែល​ស្នើ​សុំ​ធ្វើ​កិច្ចប្រជុំ​ផ្សេងៗ​ជាមួយ​រដ្ឋមន្ត្រី ដោយ​អះអាង​ថា ដើម្បី​ធានា​ពី​តម្លាភាព​ក្នុង​កិច្ចការរដ្ឋបាល​ទូទៅ​របស់​ក្រសួង​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ចុះ​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ បានឲ្យដឹងថា ថ្នាក់​ដឹកនាំ​ក្រសួង ប្រតិភូ​រាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយិកា និង​អង្គភាព​ជំណុះ​ក្រសួងព័ត៌មាន ​ទាំងអស់​ដែល​ដាក់​ស្នើសុំ​កម្មវិធី​ការងារ​ជាមួយ​រដ្ឋមន្ត្រី ដូចជាការស្នើ​សុំ​ណាត់​ជួប​ធ្វើ​កិច្ចប្រជុំ កិច្ច​ពិគ្រោះ​យោបល់ កិច្ចសម្ភាសន៍ ការអញ្ជើញ និង​ការស្នើសុំ​ធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​រដ្ឋ​ជា​ដើម ត្រូវ​ដាក់​សំណើរ​ជា​មុន​ជូន​ទៅ​លោក ឈុំ សុជាតិ អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន  ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​កិច្ចការរដ្ឋបាល​ទូទៅ​របស់​ក្រសួង​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា ដើម្បី​សម្រួល​ចាត់ចែង​តាម​កាលបរិច្ឆេទ និង​ពេលវេលា​សមស្រប អ្នកស្នើសុំ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​012 803 791 អ៊ីម៉េល​៖ [email protected] ឬ Telegram: @socheathchhum៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered