នាវាចម្បាំង​របស់​កូរ៉េខាងជើង​បាត់​ខណៈ​សមយុទ្ធ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​នៅ​តែ​បន្ត​

មេដឹកនាំកូរ៉េខាងជើងដែលនៅលើនាវា(រូបភាពពីBBC News)

កងទ័ព​របស់​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា នាវាចម្បាំង​របស់កូរ៉េ​ខាងជើង បានបាត់ដោយ​ពួកគេ​សង្ស័យថា បាន​លិច ស្របពេល​ដែល​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​នៅ​តែ​បន្ត​។​

​នាវា​សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក​នៅ​ជិត​នាវា​របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា នាវា​របស់​កូរ៉េ​ខាងជើង​បាន​បាត់​ជាច្រើន​ថ្ងៃ​មកហើយ​។​ នេះ​បើ​តាម​សារព័ត៌មាន​BBC News​។​

​ហេតុការណ៍​នៃ​ការបាត់​នាវាចម្បាំង​របស់​កូរ៉េខាងជើង​នេះ ធ្វើឲ្យ​កម្រិត​នៃ​ភាពតានតឹង​កាន់តែ​កើនឡើង​ខ្ពស់ ដោយសារ​អាមេរិក និង កូរ៉េខាងត្បូង​នៅតែ​បន្ត​ធ្វើ​សមយុទ្ធយោធា​កម្រិត​ខ្នាត​ធំ​។ កូរ៉េខាងជើង ក៏​បាន​ព្រមាន​ធ្វើ​សង្គ្រាម​ដោយសារតែ​ការធ្វើ​សមយុទ្ធ​នេះដែរ​។ កូរ៉េខាងជើង​ថ្លែងថា ពួកគេ​ត្រៀម​រៀបចំ​ដើម្បី​វាយប្រហារ​មុនចំពោះសញ្ញានៃ​ការវាយប្រហារ​កើតឡើង​។​

​តាម​ការគត់សម្គាល់រ​បស់​មន្ត្រី​យោធា​ជើង​ទឹក​របស់​អាមេរិក បញ្ជាក់ថា ពួកគេ​បាន​ដឹងភ្លាមៗ​តាំងពី​ថ្ងៃ​នៃ​ការបាត់​នាវា​របស់​កូរ៉េខាងជើង​។ ពួកគេ​ថ្លែងថា កូរ៉េ​ខាងជើង​បាន​ចល័តនាវាចម្បាំង​ជាច្រើន​ប្រភេទ​របស់​ខ្លួន​ជាង​៧០​គ្រឿង បន្ទាប់​ពី​បាត់​នាវារបស់ខ្លួន​១​គ្រឿង​នោះ​។​

សារព័ត៌មាន​CNN​ចុះផ្សាយ​ថា នាវា​អាមេរិក​បាន​តាមដាន​យ៉ាង​ដិតដល់ពី​សកម្មភាពយោធា​កូរ៉េខាងជើង​ស្វែងរក​នាវាចម្បាំង​ដែល​បាត់​នោះ​។​

​សារព័ត៌មាន​BBC News  ចុះផ្សាយ​ថា នាវាចម្បាំង​២​គ្រឿង​របស់​កូរ៉េ​ខាងជើង ដាក់​ប្រចាំការនៅ​សមុទ្រ​ខាងកើត ប្រឈមមុខ​ជាមួយ​ជប៉ុន ហើយ​នាវា​នោះ​តែង​ធ្វើ​ប្រតិបត្តិការនៅក្បែរៗ​តំបន់​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ