ម៉ាឡេស៊ីឃាត់ខ្លួនអ្នកព័ត៌មានអូស្ត្រាលី​ដែលប៉ងសួរនាយករដ្ឋមន្ត្រីករណីពុករលួយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (រូបភាពពី BBC News)

សមត្ថកិច្ចម៉ាឡេស៊ីឃាត់ខ្លួនអ្នកសរសេរព័ត៌មាននិងអ្នកថតរូបជនជាតិអូស្ត្រាលីពីររូបក្នុងរយៈពេលខ្លីដោយ​សារពួកគេប៉ងសួរទៅនាយករដ្ឋមន្ត្រីនៃប្រទេសនេះពាក់ព័ន្ធករណីចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ។​

សារព័ត៌មាន BBC News ចុះផ្សាយថាការឃាត់ខ្លួនអ្នកសារព័ត៌មាន​អូស្ត្រាលីនេះធ្វើឡើងនៅពេលដែលពួកគេព្យា​យាម​សួរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់​ ពីរឿងចោទប្រកាន់​ថានាយករដ្ឋមន្ត្រីរូបនេះពុករលួយរាប់រយលានដុល្លារនោះ។​ អ្នកសារព័ត៌មានទាំងពីរនោះឈ្មោះ លីនតុន បេសឺ និង ល្វី អេរ៉ូឡុំ ព្យាយាមសួរដោយផ្ទាល់ជាមួយលោក ណាជីប ​នៅកូចីងកាលពីថ្ងៃសៅរ៍តែត្រូវនាយករដ្ឋមន្ត្រីរូបនេះបដិសេធផ្តល់បទសម្ភាសន៍។​

ប៉ុន្តែការឃាត់ខ្លួននោះធ្វើឡើងក្នុងរយៈ​ពេលខ្លីហើយ​ក៏បានដោះលែង​វិញ​ដោយមិនចោទប្រកាន់​អ្វីទេ។​ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​ថ្លែងថាវាជាសញ្ញាដែលបង្ហាញ​ពីការ​ព្រួយបារម្ភពីសេរីភាពសារព័ត៌មាន​។​រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្លែងថាលោកស្រីនឹងលើកឡើងបញ្ហានេះ​ជជែកជាមួយអាជ្ញាធរម៉ាឡេស៊ី។​

ជុំវិញបញ្ហានេះឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ​អាមេដ ហ្សាហ៊ីត ហាមីឌី ថ្លែងថាម៉ាឡេស៊ីមិនបានរារាំងដល់សេរីភាពសារព័ត៌មាននោះទេ ហើយលោកថាការបំពេញការងាររបស់អ្នកសារព័ត៌មានបរទេសក៏ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ