ចិនបង្កើតមជ្ឈមណ្ឌលដែនសមុទ្រផ្ទាល់ខ្លួនដើម្បីដោះស្រាយជម្លោះសមុទ្រ

(រូបភាពពី BBC News)

ចិនបានប្រកាសថាខ្លួនបានបង្កើតមជ្ឈមណ្ឌលដែនសមុទ្រអន្តរជាតិដើម្បីដើរតួនាទីដោះស្រាយជម្លោះដែនសមុទ្រនៅក្នុងតំបន់ដែលហៅថាមជ្ឈមណ្ឌលយុត្តិធម៌។​

ទីក្រុងប៉េកាំងបានរក្សាជម្លោះក្នុងដែនសមុទ្រទុកដោះស្រាយក្នុងតំបន់និងទ្វេភាគី​ ខណៈដែលជម្លោះកាន់តែមាន​ភាពតានតឹងនៅប៉ុន្មានខែចុងក្រោយនេះដោយមានការចោទថាចិនរំលោភឈ្លានពានយកភោគទ្រព្យនៅសមុទ្រចិនខាងត្បូងតែម្នាក់ឯង។​

ជាទូទៅជម្លោះដែនសមុទ្រគឺភាគីពាក់ព័ន្ធនៃប្រទេសតែងលើឡើងករណីនេះប្តឹងទៅកាន់តុលាការយុត្តិធម៌​អង្គការ​សហប្រជាជាតិ​ដូចជាករណីហ្វីលីពីនប្តឹងចិន​ករណីជម្លោះក្នុងដែនសមុទ្រចិន​នៅពេលកន្លងទៅ តែចិន​បដិសេធមិនចូលរួម។​​

ការប្រកាសមជ្ឈមណ្ឌលថ្មីនេះធ្វើឡើងដោយប្រធានតុលាការលោក Zhou Qiang កាលពីថ្ងៃអាទិត្យនៅពេលកិច្ចប្រជុំប្រចាំជាមួយសមាជិកសភាកាលពីថ្ងៃអាទិត្យ។​ នេះបើតាមសារព័ត៌មាន BBC News។​

លោកថ្លែងថាយើងត្រូវដោះស្រាយដោយសន្តិភាពដើម្បីការពារអធិបតេយ្យភាពរបស់ជាតិចិន សិទ្ធិគ្រប់គ្រង​ដែនសមុទ្រ និងផលប្រយោជន៍ផ្សេងៗទៀត។  លោកមិនបានពន្យល់លម្អិតពីសកម្មភាពថ្ងៃអនាគត​របស់មជ្ឈមណ្ឌលថានឹងដំណើរការយ៉ាងម៉េចនោះទេ។​

ចិនមានតុលាការកម្រិតក្នុងស្រុកចំនួន១០ហើយដែលផ្តោតការដោះស្រាយជម្លោះនៅដែនសមុទ្រដែលនេះជាចំនួនច្រើនបើប្រៀបនឹងបណ្តាប្រទេសលើពិភពលោក។​ កាលពីឆ្នាំមុនតុលាការទាំងនេះធ្វើការដោះស្រាយលើជម្លោះប្រមាណ១៦០០០ករណី។​

ភាពតានតឹងជម្លោះក្នុងដែនសមុទ្រចិននៅភាគ​ខាងត្បូងខណៈចិននៅតែបន្តសាងសង់សំណង់នៅលើកោះសិប្ប​និម្មិតដូចជាផ្លូវយន្តហោះនិងកសាងសំណង់លើថ្មប៉ប្រាស់ទឹកនៅកន្លែងកំពុងមានជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ