ថា្នក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅថ្ងៃចន្ទនេះបានបើកកិច្ចប្រជុំមួយនៅប្រទេសហ្វីលពីន ដែលដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា។
ហ្វេសប៊ុករបស់គណបក្សសង្រ្គោះជាតិបានបង្ហោះរូបភាពនិងសារនៅព្រឹកថ្ងៃចន្ទនេះថាថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ កំពុងជួបប្រជុំនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ មន្រ្តីគណបក្សអះអាងថាកិច្ចប្រជុំនេះដើម្បីពិនិត្យមើលការងាររបស់គណបក្សនិងស្ថានភាពនយោបាយបច្ចុប្បន្ន។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងមុនពេលដែលគណបក្សសង្រ្គោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕